header ads

Sponsor


មានការហួសចិត្តជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញអ្នកលក់អនឡាញមួយដែលត្រូវគេស្គាល់ថាធ្លាប់ជាអតីតតារាសម្តែងម្នាក់បានបង្ហាញពីរូបភាពរបស់ខ្លួននិងស្វាមីជាច្រើនសន្លឹកនៅក្នុងប្រាសាទមួយនៅទឹកដីខេត្តសៀមរាបដោយលើកឡើងថាឆ្នាំថ្មីនាងខ្ញុំសូមបើកបង្ហាញបារមីដូនតាខ្មែរយើងព្រះនាងឥទ្រ្ទទេវី និង ព្រះអង្គ បានយាងចូលប្រាសាទ បាខ័ន។

មិនឱ្យស្ងាត់បើកក្បាលឆ្នាំ ២០២៤ភ្លាមអ្នកលក់អនឡាញមួយដែលមានផេកឈ្មោះកំពូលម៉ូត ដែលធ្លាប់ត្រូវគេស្គាល់ថាជាអតីតតារាសម្តែងមួយរូបដែលមានឈ្មោះថា អេន យ៉ាដាវ នោះ បានបង្ហាញរូបភាពជាច្រើនសន្លឹករបស់ខ្លួនដោយបញ្ជាក់ថាជារូបភាពមានសំឡេង ។

ជាមួយរូបភាពជាច្រើនសន្លឹកជាមួយស្វាមីដោយមានស្លៀកសម្លៀកបំពាក់ពណ៌សនោះ បានរៀបរាប់សារដែលមានអត្ថន័យថា«ឆ្នាំថ្មីនាងខ្ញុំសូមបើកបង្ហាញ បារមីដូនតាខ្មែរយើង ព្រះនាងឥទ្រ្ទទេវី និង ព្រះអង្គ បានយាងចូលប្រាសាទ បាខ័ន ។ដល់ពេលបង្ហាញការពិតហើយ សូមកូនខ្មែរ មានការគោរពប្រលឹងដូនតា ដើម្បីជាតិ(រូបភាព66 សន្លឹក មានសំលេង) ពេលវេលានិងបង្ហាញអ្វីដែលកូនខ្មែរមើលមិនឃើញ និងមិនច្បាស់អំពីលោក១/១/២០២៤ (ការពិត មាសសុទ្ធមិនខ្លាចភ្លើង)(កូនខ្មែរនិងមើលហើយព្រឺរោម សំរាប់តែមនុស្សគោរព)»។

រូបភាពទាំងនេះរបស់អ្នកលក់អនឡាញរូបនេះដែលបញ្ជាក់ថាព្រះនាងឥទ្រ្ទទេវី កំពុងសណ្ឋិតនោះក៏ទទួលបានការចូលរួមខមិនជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយមានអ្នកខ្លះក៏បានសម្តែងការជឿជាក់ដោយអះអាងថាឃើញរូបភាពទាំងនេះហើយពិតជាព្រឺរោមខ្លាំងណាស់ហើយក៏បានសុំសេចក្តីសុខពីរូបភាពទាំងនេះផង។ មួយភាគទៀតក៏បានបង្ហាញការហួសចិត្តនឹងបានខមិនទៅតាមការយល់ឃើញថា«ពូជពង្សដូចតាខ្មែរខ្ញុំមិនឆ្គួតចឹងទេ ទៅឆ្គួតនៅណាអោយឆ្ងាយទៅកុំមកឆ្គួតនៅលើទឹកដីដូនតាខ្ញុំ» «ស្រុកខ្ញុំពោពេញដោយបារមីឈប់បានឈប់ទៅ2024ហើយ»«ដូនតាស្អីនឹងដៃរាំខ្វេងខ្វង់ភ្នែកបញ្ឈរនឹងអាណាថី» «ហើយ ថី លក់អនឡាញ់ សុខៗ ទៅដូរមុខរបរគ្រូកាន់វិញ» ។ គួរបញ្ជាក់ផងដែរថា អ្នកលក់អនឡាញរូបនេះត្រូវបានគេស្គាល់ថាជាអតីតតារាសម្តែងដែលធ្លាប់ចូលរួមនៅក្នុងការថតចម្រៀងខារ៉ាអូខេនានា តែក្រោយមានស្វាមីនិងកូនអ្នកនាងក៏បញ្ចប់អាជីពនេះហើយងាកមកចាប់យកមុខរបរដែលកំពុងពេញនិយមនាសម័យបច្ចុប្បន្នគឺការលក់អនឡាញ។ កន្លងមកអតីតតារាសម្តែងរូបនេះក៏ធ្លាប់ប្រកាសថានឹងចង់បើកមណ្ឌលចាស់ជរា តែមកដល់ពេលនេះបែរជាស្ងាត់គម្រោងនេះទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post