header ads

Sponsor

មានការរន្ធត់ចិត្តជាខ្លាំងដោយនៅក្នុងព្រឹកថ្ងៃទី ២៧នេះ ឌីជេកណ្តុរ ដែលជាមិត្តរួមអាជីពរបស់តារាកំប្លែង នាយស្វិត បាននិយាយថា នាយស្វិត មានសង្ឈឹមតិចខ្លាំងណាស់ ។ ជាមួយការលើកឡើងរបស់ឌីជេ កណ្តុរ បានធ្វើឱ្យអ្នកគាំទ្ររបស់តារាកំប្លែង នាយស្វិត មានអារម្មណ៍ក្តុកក្តួលជាខ្លាំង ។

គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុននេះ នាយស្វិត បានចូលសម្រាកនៅមន្ទីរពេទ្យព្រះសង្ឈ ដោយនាយមានជំងឺជាច្រើនមុខដូចជាទឹកនោមផ្អែមខូចក្រលៀនត្រូវលាងឈាមផងដែរ តែនាយក្រឹម បាននិយាយថាជំងឺរបស់ នាយស្វិតធូរស្រាលបន្តិចហើយ ។

ប៉ុន្តែនៅព្រឹកថ្ងៃទី ២៧ នេះ ឌីជេ កណ្តុរ ដែលជាមិត្តជិតដិតរបស់ នាយស្វិត បានប្រាប់ថា នាយ ស្វិត មានសង្ឈឹមតិចតួចណាស់ដោយពេលនេះនាយមានឈាមកកនៅក្នុងខួរក្បាល។ អ្វីដែលគួរឱ្យស្រណោះនោះ ឌីជេ កណ្តុរ បាននិយាយថាកាលពីថ្ងៃទី ២៦ ម្សិលមិញនេះ​ នាយស្វិត មិនមានបញ្ហាអ្វីទេដោយនៅនិយាយជាមួយលោកបានជាធម្មតាដោយប្រាប់ថាចង់ចេញដើរលេង តែលោកមិនបានជូនដោយសារនៅខេត្ត ។

បន្ថែមពីនេះ ឌីជេ កណ្តុរ បានឱ្យដឹងថាទម្រាំមានថ្ងៃនេះ នាយស្វិត ប្រឹងប្រែងតស៊ូខ្លាំងណាស់ ។ គួរបញ្ជាក់ថា នាយស្វិត ជាតារាកំប្លែងម្នាក់ដែលមានឈ្មោះបោះសំឡេងគួរសមដែលនាយតែងបង្ហាញវត្តមាននៅតាមកម្មវិធីនានានៅក្នុងស្ថានីយទូរទស្សន៍។ ក្រៅពីនេះ នាយ ស្វិត ក៏ជាអ្នកចម្រៀងនៅតាមពិធីកាត់សក់នានាផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post