header ads

Sponsor

ដ្បិតស្វាមីមានវ័យក្មេងជាងនិងមានរូបរាងសង្ហាក៏ពិតមែន តែលោកស្រី ទ្រី ដាណា បានបញ្ជា ក់ច្បាស់ៗដោយមិនមានការលាក់លៀមថាលោក រស់ រាជ្ជសាល ស្តេចប្រចណ្ឌណាស់នេះលោកស្រីចាស់និងមុខអាក្រក់ប៉ុណ្ណឹងចុះទម្រាំកែសម្ជស្សហើយទៀតម៉េចវិញ។

បើគិតមកដល៉ពេលនេះរយៈពេលប្រមាណជាងពីរខែហើយដែលអ្នកជំនួញតាមអនឡាញ ទ្រីដាណា បានរៀបការ តែយ៉ាងណាពេលនេះអ្នកទាំងពីរមិនទាន់មានដំណឹងល្អនៅឡើយទេ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះលោកស្រី ទ្រី ដាណា បានរៀបរាប់នៅក្នុងការឡាយវីដេអូដោយមិនមានការលាក់លៀមថាលោក រស់ រាជ្ជសាល ស្តេចប្រចណ្ឌណាស់ ពេលខ្លះសូម្បីតែលោកស្រីមើលប្រុសស្អាតតារាកូរ៉េនៅក្នុងហ្វេសប៊ុកក៏ប្រចណ្ឌដែរ ។

បន្ថែមពីនេះលោកស្រី ទ្រី ដាណា បាននិយាយទៀតថា«មុខចាស់ប៉ុណ្ណឹងហើយនៅប្តីប្រច័ណ្ឌទម្រាំកែសម្ជស្សហើយទៀត»។ប្រសិនពិនិត្យមិនឃើញមានផ្ទៃពោះទេ ថៅកែពេជ្ររូបនេះមានបំណងទៅកែសម្ជស្សនៅប្រទេសកូរ៉េឆាប់ៗនេះដែលមានដូចជាការវះកាត់ឆ្អឹងមុខឱ្យតូចនិងធ្វើច្រមុះឱ្យខ្ពស់ស្រួចជាដើម ។ 

ទោះបីមុនរៀបការមិនបានស្វែងយល់ចិត្តថ្លើមគ្នាយូរឆ្នាំក៏ពិតមែន តែតាមរយៈការបង្ហាញនូវក្តីស្រឡាញ់និងការពារភរិយាពីការរិះគន់របស់អ្នកលេងបណ្តាញសង្គមមួយចំនួនចំពោះភរិយានោះបានធ្វើឱ្យលោកស្រី ទ្រី ដាណា កាន់តែស្រឡាញ់លោក រស់ រាជ្ជសាល ថែមមួយកម្រិតទៀត។ ក្នុងនោះថៅកែពេជ្ររូបនេះបានសរសើរនូវសំណាងរបស់ខ្លួនដែលធ្វើបុណ្យល្អជួប ស្វាមីស្រឡាញ់យល់ចិត្តនិងការពារភរិយាបែបនេះ។ប្រសិនលោក រស់ រាជ្ជ សាល មិនបែកឆ្វេងលោកស្រី ទ្រី ដាណា សន្យានឹងកាន់ដៃគ្នារហូតដល់ថ្ងៃអនាគត៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post