header ads

Sponsor

តំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូងភ្នំពេញ គឺជាតំបន់មួយកំពុងទទួលបានការចាប់អារម្មណ៍តាមរយៈសកម្មភាពវិនិយោគ និងគម្រោងធំៗដែលលេចវត្តមានជាបន្ដបន្ទាប់ ដូចជា ព្រលានយន្ដហោះតេជោក្រុងតាខ្មៅ ផ្លូវថ្មី៦០ម៉ែត្រឆ្ពោះទៅកាន់ព្រលានយន្ដថ្មីនេះ គម្រោងរថភ្លើងក្រោមដីដែលកំពុងសិក្សាជាដើម។ ដោយឡែក គម្រោងដែលបានលេចចេញជារូបរាងហើយមានដូចជា ផ្សារទំនើបAeon 3 បណ្ដុំលំនៅឋាន ខុនដូ និងគម្រោងបុរីធំៗ ដោយនៅក្នុងនោះគម្រោងលំនៅឋានដ៏មានសក្ដានុពលមួយរបស់បុរីប៉េង ហួត គឺ ដឹស្តា មេរាហ្កាដិន ក៏បានរួមចំណែកធ្វើឱ្យតំបន់នេះកាន់តែលេចធ្លោផងដែរ។

ចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោង ដឹស្តា មេរាហ្កាដិន គឺជាសហគមន៍រស់នៅទំនើបចម្រុះ ដែលមានលំនៅឋានច្រើនជម្រើស រាប់ចាប់ពីវីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោលដ៏សម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន។ បើតាមការឱ្យដឹង ផ្ទះនៅក្នុងគម្រោង​ ដឹស្តា​ មេរាហ្កាដិន កំពុងសាងសង់ស្ទើរតែរួចរាល់ទាំងស្រុងទៅហើយ ដែលអតិថិជនអាចទិញភ្លាម ចូលនៅបានឆាប់ៗ មិនរង់ចាំយូរឡើយ។ អ្វីដែលសំខាន់មួយទៀត គឺមានអ្នករើចូលទៅរស់នៅជាច្រើនជាបន្តបន្ទាប់រួចហើយដែរ។

ក្រៅពីជម្រើសលំនៅឋានដ៏សម្បូរបែបនេះហើយ គម្រោងស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) មួយនេះបានបង្កើត​ផ្សារទំនើបក្នុងគម្រោងផ្ទាល់ គឺ ផ្សារទំនើប ភីអេច មេរាម៉ល ដែលទើបតែបើកដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ ហើយក៏បានរៀបចំសកម្មភាពកម្សាន្ដជាច្រើន ធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ ជាពិសេសធ្វើឱ្យអ្នករស់នៅក្នុងគម្រោងបុរីប៉េង ហួតផ្ទាល់ កាន់តែងាយស្រួលជាងមុន មួយជំហានទៅដល់ផ្សារទំនើប មួយជំហានទៅសួនបៃតង កន្លែងហាត់ប្រាណ អាងហែលទឹក និងជិតទីប្រជុំជនផ្សេងៗទៀត កៀកបង្កើយតែម្ដង។

មិនតែប៉ុណ្ណោះ គម្រោងមួយនេះមានក្លឹបហោស៍ដ៏ធំនិងទំនើបជាងគេមួយក្នុងតំបន់ ដែលផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងទៅដល់អតិថិជនដែលរស់នៅក្នុងគម្រោង មានសន្តិសុខការពារសុវត្ថិភាព 24ម៉ោង ព្រមទាំងសេវាថែទាំក្នុងគម្រោងយ៉ាងសកម្ម ផ្ដល់ជូននូវការរស់នៅដ៏មានផាសុកភាព និងសុភមង្គលគ្រប់ពេលវេលា។

                   សូមបញ្ជាក់ផងដែរថា ទិញផ្ទះនៅគម្រោង ដឹស្តា មេរាហ្កាដិន មានការផ្ដល់ជូនប្រូម៉ូសិនពិសេស និងអាចជ្រើសរើសទីតាំងល្អៗបានផងដែរ។ ចំណែកសំណង់ អតិថិជនអាចអញ្ជើញទៅមើលដោយផ្ទាល់ ឬអាចអញ្ជើញចូលមើលផ្ទះគំរូបានយ៉ាងងាយស្រួល។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរស័ព្ទលេខ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬអញ្ជើញសាកសួរព័ត៌មាននៅការិយាល័យលក់គម្រោងផ្ទាល់តែម្ដង។
 ចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post