header ads

Sponsor

ខណៈអ្នកសិល្បៈភាគច្រើនកំពុងជាប់រវល់នៅក្នុងពិធីសែនអបអរបុណ្យប្រពៃណីចូលឆ្នាំចិននោះគេបានឃើញអ្នកសិល្បៈពីររូបគឺ អាចារ្យធំ នគររាជ និងលោក ម៉ៃ សុគន្ធ បានប៉ះសំដីគ្នាទៅវិញទៅមកនៅក្នុងបណ្តាញសង្គមដែលធ្វើឱ្យមានការចាប់អារម្មណ៍ផងដែរ ។ ក្នុងនោះក៏មានការចូលរួមខមិនទៅតាមការយល់រៀងខ្លួនពីសំណាក់អ្នកគាំទ្ររបស់ពួកគេ។

អាចារ្យធំ នគររាជ ដែលតែងតែបង្ហាញការមិនពេញចិត្តក្រោយឃើញអ្នកសិល្បៈល្បីៗងាកទៅកើបប្រាក់ចំណូលតាមរយៈការផ្សព្វផ្សាយស្រា និងល្បែងនោះ បានបង្ហោះសារដែលមានអត្ថន័យចាក់ដោតថា«អ្នក​សិល្បៈផ្សាយស្រាផ្សាយល្បែង​តើវាជាគោលការរកលុយ?​តើសមាគម​សិល្បករ​ខ្មែរ​មានចំណាត់ការអីទេ?

​ ឬក៏សក់​អាណា! ក្បាលដូចតែគ្នា?»។ជុំវិញការលើកឡើងរបស់ អាចារ្យធំ នគររាជ ក៏មានគាំទ្រពីសំណាក់មហាជនភាគច្រើនដែលសូម្បីលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានគាំទ្រចំពោះការលើកឡើងរបស់ អាចារ្យធំ នគររាជ ដោយលើកឡើងថាកុំថាមនុស្សចាស់ សូម្បីតែក្មេងមិនថាប្រុសរឺស្រីធំពេញវ័យមិនទាន់ក៏ចេះផឹកចោលសាលារៀនមកផឹកអស់ហើយ។

អ្វីដែលកត់សម្គាល់ខណៈសមាគមសិល្បៈដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាននោះមិនបានចេញមុខប្រតិកម្មចំពោះរឿងនេះ តែមហាទើស ម៉ៃ សុគន្ធ បានចេញមុខការពារដោយបោះសម្តីទៅ អាចារ្យ ធំនគររាជថា «សួរថារាល់ថ្ងៃសមាគមសិល្បករខ្មែរជាអ្នកបង្កើតឆាកតន្រ្តីធំៗ គ្រប់គ្រងការផលិតនៅស្ថានីយទូរទស្សន៍ទាំងអស់និងឆាកប្រដាល់គុនខ្មែរទាំងធំ ទាំងតូចមែន ?ទើបខំរុ.កឆ្កឹះសមាគម ម្លឹងៗ សួរមួយទៀត តើ កម្មវិធីតន្ត្រីធំៗ និងការប្រកួតប្រដាល់ធំៗ កន្លែងលក់ត្បូងខ្មែរ មួកខ្មែរ កាហ្វេវប្បធម៌ ជាអ្នកឧបត្ថម្ភផ្តាច់មុខមែន!?»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post