header ads

Sponsor

ដ្បិតបែកគ្នាទៅហើយក្តី តែអ្នកលក់អនឡាញរូបស្រស់ ឡុង ម៉ានីន និងអតីតស្វាមីនៅតែបន្តរាប់អានគ្នាជាធម្មតាដោយមិនមានការហែកហួរដូចគូដទៃឡើយ ។ អ្វីដែលគួរឱ្យសរសើរនៅក្នុងឱកាសបុណ្យប្រពៃណីចិននេះគេបានឃើញ EX របស់អ្នកនាងជូនអាំងប៉ាវហេង ហេងដល់ទៅ៨៨៨៨ដុល្លារថែមទៀត។

ក្រោយពីចែកផ្លូវគ្នាដោយបន្សល់នូវកូនស្រីមួយជាចំណងដៃដែលកំពុងស្ថិតនៅក្នុងការមើលថែទាំពីសំណាក់ ឡុង ម៉ានីន ជាម្តាយ។ពិតជាគំរូល្អទោះចែកផ្លូវគ្នាដើររៀងខ្លួនតែអ្នកលក់អនឡាញ ឡុង ម៉ានីន នៅតែរាប់អានគ្នាដោយស្និទ្ធស្នាលដូចមុនជាមួយ EX ។ មិនតែប៉ុណ្ណោះពួកគេនៅតែបន្តរកស៊ីជាមួយគ្នាហើយលោក ថុល សុភិទិ ជាគូស្នេហ៍ក៏បានដឹងរឿងនេះនឹងមិនមានការប្រច័ណ្ឌអ្វីឡើយ។

អ្វីដែលកត់សម្គាល់នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះអ្នកនាង ឡុង ម៉ានីន ក៏បានបង្ហាញទឹកលុយអាំងប៉ាវដែលអតីតស្វាមីជូនដែលមានចំនួនដល់ទៅ ៨៨៨៨ដុល្លារដែលឃើញថាច្រើនមិនធម្មតាឡើយ ។ភ្ជាប់ជាមួយចំនួនទឹកប្រាក់ ឡុង ម៉ានីន បានបង្ហោះសារខ្លីថា« អរគុណEX ហេងៗណា»។

ក្រោយបែកបាក់គ្នាសព្វថ្ងៃអ្នកនាង ឡុង ម៉ានីន ក៏ទទួលបានការស្អំបេះដូងថ្មីពីតារាចម្រៀង ថុល សុភិទិ ដែលពេលនេះចំណងស្នេហ៍របស់ពួកគេកាន់តែស្អិតរមួតនិងផ្អែមល្ហែមគួរឱ្យច្រ ណែនក្រោយពីឆ្លងកាត់រឿងរ៉ាវមួយចំនួននាពេលកន្លងមក។ អ្វីដែលធ្វើឱ្យអ្នកលក់អនឡាញរូបនេះកាន់តែមានភាពកក់ក្តៅនោះគឺតារាចម្រៀង ថុល សុភិទិ ជាគូស្នេហ៍តែងបង្ហាញក្តីស្រឡាញ់ដល់កូនស្រីរបស់អ្នកនាងជាមួយអតីតស្វាមីដូចជាកូនបង្កើតដែលមើលទៅពិតជាមានសុភមង្គលជាខ្លាំង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post