header ads

Sponsor

មិនមែនជាលើកដំបូងទេសម្រាប់ឆ្នាំ ២០២៤នេះតារារ៉េប ជី ដេវីត និងគូស្នេហ៍ ទេព បូព្រឹក្សបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនញញឹមបិទមាត់មិនជិតក្រោយពីបានឃើញអាយដលមានឱកាសបានចូលរួមនៅក្នុងកម្មវិធីហ្វេសសិនលំដាប់អន្តរជាតិមួយនៅសហរដ្ឋអាមេរិក ។

គេចាំបានថាកាលពីថ្ងៃទី ០៧ កន្លងទៅថ្មីៗនេះតារារ៉េប ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើដំណើរទៅសហរដ្ឋអាមេរិក តែយ៉ាងណាសម្រាប់ការចេញដំណើរទៅប្រទេសជឿនលឿនមួយនេះមិនមែនជាការដើរកម្សាន្តឡើយពោលគឺលោកនិងគូស្នេហ៍ទៅចូលរួមនៅក្នុងកម្មវិធី Tommy Fashion Week។

មិនមែនជាលើកដំបូងកន្លងមកតារារ៉េប ជី ដេវីត និងគូស្នេហ៍ ទេព បូព្រឹក្ស ធ្លាប់បានចេញទៅចូលរួមនៅក្នុងកម្មវិធីហ្វេសសិននៅប្រទេសប៉ែកអឺរ៉ុបជាច្រើនលើកច្រើនសារ។ តួយ៉ាងណាថ្មីៗនេះលោក ជី ដេវីត និង ទេព បូព្រឹក្ស បានទៅចូលរួមនៅក្នុងកម្មវិធីនៅប្រទេសអាមេរិកនឹងមានឱកាសបានថតរូបជាមួយតារាហូលីវូដដ៏ល្បីលំដាប់ពិភពលោក Sylvester Stallone ហៅ រ៉េនបូ និងម្ចាស់ក្រុមហ៊ុន Tommy Hilfiger ថែមទៀតផង។ អ្នកគាំទ្ររបស់តារាចម្រៀងមួយគូនេះសុទ្ធតែបង្ហាញពីមោទកភាពក្រោយបានឃើញអាយដលរបស់ខ្លួនមានឱកាសទៅចូលរួមនៅក្នុងកម្មវិធីធំៗជាលក្ខណៈអន្តរជាតិបែបនេះ។

មិនទាន់មានការបញ្ជាក់ថាតើលោក ជី ដេវីត និង ទេព បូព្រឹក្ស ទៅចូលរួមនៅក្នុងកម្មវិធីTommy Fashion Week នេះរយៈពេលប៉ុន្មានឡើយ ។ ប៉ុន្តែមុននឹងធ្វើដំណើរទៅក្រៅប្រទេសតារារ៉េបរូបនេះទើបនឹងទម្លាក់បទចម្រៀងថ្មីឱ្យ ហ្វេន ហ្វេន របស់ខ្លួនដែលមានចំណងជើងថា «គាំងចិត្ត» ដែលជាបទបែបមនោសញ្ចេនាឃើញថាទទួលបានការគាំទ្រផងដែរ ។  លោក ជី ដេវីត និង ទេព បូព្រឹក្ស គឺជាតារាខ្មែរដំបូងដែលមានឱកាសបង្ហាញវត្តមាននៅក្នុងកម្មវិធីហ្វេសសិនធំៗបែបនេះជាញឹកញាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post