header ads

Sponsor

កាលពីពេលថ្មីៗនេះអ្នកលក់អនឡាញដែលជាអតីតព្រះនាង ឥន្ទ្រទេវី ចូលសណ្ឋិតបានរៀបចំពិធីឡើងគេហដ្ឋានថ្មី តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការហួសចិត្តនោះគឺ មានការរៀបចំពិធីប្លែកៗដែលមានដូចជាការច្រៀងបទភ្លេងជាតិនៅក្នុងពិធីនោះដែលធ្វើឱ្យមានការវែកញែកពីសំណាក់អ្នកលេងបណ្តាញសង្គមគ្រប់គ្នា។

គេចាំថាក្រោយទទួលបានការអប់រំពីសំណាក់ក្រសួងពាក់ព័ន្ធពីការចូលសណ្ឋិតរបស់បារមីព្រះនាង ឥន្ទ្រទេវី មកគេសង្កេតឃើញថាអ្នកលក់អនឡាញ កំពូលម៉ូត បានរក្សាភាពស្ងប់ស្ងាត់ដោយងាកមកលក់អនឡាញជាធម្មតា ។ ប៉ុន្តែថ្មីៗនេះមានការចាប់អារម្មណ៍ឡើងវិញក្រោយពីអ្នកលក់អនឡាញរូបនេះបានបង្ហោះវីដេអូឡើងផ្ទះថ្មីរបស់ខ្លួនដោយរៀបរាប់ថា«ពិធីឡើងគេហដ្ឋានថ្មីខ្ញុំម្ចាស់ គោរពអញ្ចើញលោកតាឥសីគិលិមហាព្រហ្ម​ ចូលរួមពិធីសេរីមង្គលឡើងគេហដ្ឋានថ្មី និងថ្វាយជូនដូនតាកម្ពុជា អរគុណបងប្អូន ញាតិ សូមជូនពរបងប្អូនទាំងកម្ពុជាបានសុខ រីកចម្រើន ជារោគគ្រប់គ្នា»។

អ្វីដែលកត់សម្គាល់នៅក្នុងវីដេអូឡើងផ្ទះថ្មីរបស់អតី តបារមីចូលសណ្ឋិតរូបនេះ មានការច្រៀងបទភ្លេងជាតិជាច្រើនបទដែលគេកម្រឃើញមានការច្រៀងបទបែបនេះនៅក្នុងពិធីឡើងផ្ទះនោះទេ ។ សូម្បីតែការតុបតែងខ្លួនរបស់នាងក៏ស្លៀ កពាក់សដូចអ្នកចូលរួបផងដែរ ។  

ជាមួយនឹងការរៀបចំពិធីបែបប្លែកៗរបស់អ្នកលក់អនឡាញរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមខមិនផ្សេងៗគ្នាទៅតាមការយល់ឃើញថា«ឡើងផ្ទះតែធ្វើដូចគ្រូចូលធ្វើធម្មតាទៅថី» «ចូលទៀតហើយ អញ អើយ អញ ចូលរហូត» «សរសើរប្តីគាត់ល្អយ៉ាងនេះ ប្រពន្ធធ្វើអ្វីគាត់គាំទ្រ100% តាមគាត់រហូតសូមសរសើរ» «ការគោរពភ្លេងជាតិពិតជាល្អណាស់🙏តែបើមើលទៅបងស្រីកាយវិការវាជ្រុលដូចចង់តែចូលរូបម៉េចៗទេបងអត់រាង»«ចូលចិត្តធ្វើអ្វីថ្មីៗណាស់ព្រះនាងឥន្ទ្រទេវី»។ ប៉ុន្តែយ៉ាងណាក៏មានមតិខ្លះបានគាំទ្រថាជារឿងល្អហើយដែលមានការគោរពភ្លេងជាតិបែបនេះ បើមិនពេញចិត្តអូសរំលងទៅ៕ 💝💝💝💝💝

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post