header ads

Sponsor

ដ្បិតមិនមានជីវភាពធូរធារ តែតារាសម្តែង សឿ សុធារ៉ា នៅតែមានទឹកចិត្តខំស្កាត់ពីរនាក់កូនស្រីមកចូលបុណ្យសពបងប្រុសរបស់លោក អ៊ឹម ជីវ៉ា នៅវត្តនាគវ័ន្ត ។ ជាមួយទឹកចិត្តរបស់ សឿ សុធារ៉ា បានធ្វើឱ្យលោក អ៊ឹម ជីវ៉ា ដែលជាម្ចាស់ដើមបុណ្យមានការរំជួលចិត្តជាខ្លាំង ។ 

ជាមួយនឹងរូបភាពរួមគ្នាជាមួយតារាសម្តែង សឿ សុធារ៉ា មកចូលរួមនៅក្នុងពិធីបុណ្យសពបងប្រុសរបស់ខ្លួនដែលបានទទួលមរណភាពកាលពីថ្ងៃទី ២៣កន្លងទៅនេះដោយភ្ជាប់ជាមួយសារថា «ខ្ញុំមានទុក្ខតែនៅតែអាណិតគាត់អ្នកនាង សឿ សុធារ៉ា គាត់ខំមកហើយនិយាយថា បងអត់លុយទេអូន តែមានលុយតិចតួចមកចូលបុណ្យ និងលើកទឹកចិត្តអូនជីវ៉ា អូនកុំប្រកាន់ ខ្ញុំលឺសូហើយវែបនេះមានអាម្មណ៍ស្រក់ទឹកភ្នែកនៅពេលមានទុក្ខលុយកាក់មិនសំខាន់ សំខា ន់ ពេលមានទុក្ខគឺមានអ្នកមកលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត»។

ជាមួយនឹងរូបភាពបែបនេះក៏មានមហាជនមួយចំនួនបានសរសើរពីដល់តារាសម្តែង សឿ សុ ធារ៉ា បើទោះជាគ្មានប្រាក់គ្រប់គ្រាន់តែអ្នកនាងមានទឹកចិត្តទូលាយមកចូលរួមរំលែកទុក្ខមិត្តរួមអាជីពដែលទង្វើបែបនេះមិនសូវមាននោះឡើយ ។ អ្វីដែលកត់សម្គាល់មិនទាន់មានការងារសិល្បៈឡើងវិញបើទោះ សឿ សុធារ៉ា  មានសុខភាពប្រសើរជាងមុនក្តី តែ អ្នកនាងហាក់បានធូរស្រាលខ្លះដោយសព្វថ្ងៃក៏ទទួលបានផ្ទះពីម្ចាស់បុរី ម៉ន ដានី ដែលជាទឹកប្រាក់របស់អតីតរដ្ឋមន្រី្ត ខៀវ កាញ៉ារិទ្ធ ដែលមិនពិបាកក្នុងការចំណាយប្រាក់ជួលផ្ទះដូចកន្លងមក ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post