header ads

Sponsor

ក្រោយពីសំងំសាង់សង់ផ្ទះជូនអ្នកមានគុណជាយូវខែមកពេលនេះផ្ទះវីឡារបស់តារាសម្តែង និងចម្រៀង សាយ សៀរ៉ា បានលេចរូបរាងឡើងយ៉ាងស្កឹមស្កៃឃើញហើយមិនសរសើរមិនបាន ។ពេលនេះដែរលោកក៏កំពុងអញ្ជើញភ្ញៀវជាមិត្តភក្តិក្នុងនិងក្រៅសិល្បៈដើម្បីចូលរួមពិធីឡើងនៅចុងសប្តាហ៍ក្រោយនេះតែម្តង ។ 

ទោះជាអ្នកសិល្បៈដែលមានឈ្មោះបោះសំឡេងក្តី តែលោក សាយ សៀរ៉ា មិនសូវសម្ញែងភាពហ៊ឺហាតាមរយៈការលេងសម្ភារៈទំនើបៗដូចមិត្តភក្តិដទៃឡើយ។ ប៉ុន្តែអ្នកសិល្បៈជិតដិតជាច្រើនសុទ្ធតែបានដឹងថាលោកបានធ្វើផ្ទះជូនអ្នកមានគុណនៅស្រុកកំណើតដែលស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។កន្លងមកលោកធ្លាប់ប្រាប់ថាបានប្រឹងប្រែងរកប្រាក់ខ្លាំងណាស់ដើម្បីសាងសង់ផ្ទះនេះរួចរាល់ដែលតាមដឹងចំណាយពេលសាងសង់យូរគួរសម ។ 


អ្វីដែលកត់សម្គាល់ពេលនេះវីឡាស្កឹមស្កៃរបស់ឪពុកម្តាយលោក សាយ សៀរ៉ា បានលេចជារូបរាងឡើងពិតជាស្រស់ស្អាតនិងធំទូលាយដែលគេប៉ាន់ប្រមាណថាលោកចំណាយប្រាក់ក្នុងការសាងសង់មិនតិចនោះឡើយ។ បើតាមគម្រោងលោក សាយ សៀរ៉ា នឹងរៀបចំពិធីឡើងគេហដ្ឋានថ្មីនៅក្នុងថ្ងៃទី ០៦ខាងមុខនេះដោយអញ្ជើញមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនចូ លរួម ។ 

ម្នាក់ៗសុទ្ធតែបានលាន់មាត់សរសើរថាផ្ទះរបស់ឪពុកម្តាយតារាសម្តែង សាយ សៀរ៉ា ពិតជាធំនិងស្រស់ស្អាតគួរឱ្យចង់រស់នៅ ។ លោកពិតជាកូនប្រុសដែលមានភាពកត្តញ្ញូនិងអ្នកមានគុណពិតមែន ជាក់ស្តែងរហូតមកដល់ពេលនេះលោក សាយ សៀរ៉ា មិនបានគិតគូរខ្វល់ខ្វាយរឿងរៀបការសាងគ្រួសារទេបើទោះលោកមានវ័យច្រើនបន្តិចក្តី ។ ក្រៅពីតារាសម្តែងលោក សាយ សៀរ៉ា ក៏អាចច្រៀងនៅតាមកម្មវិធីមង្គលនានាហើយក៏ធ្លាប់ចាកចេញទៅសម្តែងនៅបរទេសផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post