header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីថ្ងៃទី៣១ ម្សិលមិញនេះអតីតភរិយារបស់តារាចម្រៀង យឿន ពិសី បានបង្ហាញវីដេអូអតីតស្វាមីខ្លួនកំពុងឱបថើបយ៉ាងស្និទ្ធស្នាលជាមួយនារីម្នាក់ដោយពោលថ្នាក់នេះជាមូលហេតុដែលនាងរងសម្ពាធផ្លូវចិត្តរហូតលែងលះ ។ មិនសំងំស្ងៀម យឿន ពិសី ក៏បានតបវិញថាមិនចាំបាច់បង្ហោះយកល្អតែខ្លួនឯង...។

ជឿជាក់អ្នកលេងបណ្តាញសង្គមជាពិសេសអ្នកគាំទ្រអតីតម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទីមួយ យឿន ពិសី ពិតជា​បានដឹងថាលោកបានប្រកាសចែកផ្លូវជាមួយភរិយាក្រោយរៀបការបានប្រមាណជាបួនឆ្នាំបន្ទាប់ពីទទួលបានចំណងដៃកូនប្រុសស្រីពីរនាក់ ។ យឿន ពិសី ក៏មិនបានរៀបរាប់ពីដើមចមនៅក្នុងការលែងលះវែងឆ្ងាយទេដោយគ្រាន់តែប្រាប់ថាលោកនិងទទួលខុសត្រូវចិញ្ចឹមកូនទាំងពីររហូតដល់អាយុ ១៨ឆ្នាំ ។


អ្វីដែលកត់សម្គាល់ក្រោយរក្សាភាពស្ងប់ស្ងាត់មួយរយៈពេលនេះអតីតភរិយារបស់ យឿន ពិសី បានចេញមុខទម្លាយពីមូលហេតុខ្លះៗដែលនាំឱ្យជីវិតគូបែកគ្នា។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះវីដេអូដែល យឿន ពិសី កំពុងឱបថើបជាមួយនារីម្នាក់យ៉ាងស្និទ្ធស្នាល ។ អតីតភរិយា យឿន ពិសី បានរៀបរាប់ថា«មួយរយៈធំមកហើយដែលខ្ញុំរោងសម្ពាធចិត្តថាខ្ញុំដើរចោលប្ដី។ដោយមិនខ្វល់ពីគ្រួសារ។ដល់ថ្នាក់រហូតមានការលេងលះ។នេះហើយជាលទ្ធផលមនុស្សល្អនិងទទួលបានគុណសម្បត្តិល្អដោយឯងៗដោយមិនបានមានការតបតទៅលើមនុស្សដែលគិតអវិជ្ជមានមកលើយើងនោះឡើយ អរគុណពេលវេលានិងយុត្តិធម៌សម្រាប់មនុស្សល្អ។មកលើខ្ញុំនិងកូនៗ»។

ជាមួយនឹងការហួសចិត្តក៏មានការបញ្ចេញមតិលើកកម្លាំងចិត្តនិងបានសួរនាំជាច្រើនដោយម្នាក់ៗលើកឡើងស្រដៀងគ្នាថា ហេតុអ្វី យឿន ពិសី ធ្វើដល់ថ្នាក់នេះ ។ ប៉ុន្តែអតីយភរិយា យឿន ពិសី លើកឡើងថាទាល់តែសួរអតីតប្តីខ្លួនបានដឹង ។ មិនសំងំស្ងៀមក្រោយអតីតភរិយាបង្ហោះរូបភាពនេះមិនបានប៉ុន្មានផង យឿន ពិសី បានបង្ហោះសារតបវិញភ្លាមៗថា

«អ្នកមិនបាច់បង្ហោះយកល្អតែខ្លួនឯងទេមូលហេតុមកពីខ្ញុំមិនចង់បំពុលសង្គមនេះទើបខ្ញុំមិនចង់បកស្រាយច្រើន ខ្ញុំចុះចេញពីរនាក់ខ្ញុំមានតែខ្លួនទទេខ្ញុំគ្រាំចិត្តអស់មួយឆ្នាំកន្លះ ទម្រាំតែខ្ញុំសម្រេចចិត្តថាខ្ញុំនឹងបំពេញតាមសំណើរដែលអ្នកចង់បានខ្ញុំធានារ៉ាប់រងចិញ្ចឹមកូនរហូតដល់គាត់មានអាយុ 18 ឆ្នាំ ប៉ុន្តែអ្នកព្យាយាមតាមរករឿងខ្ញុំតាមបំផ្លាញខ្ញុំអ្នកគួរតែយល់ហើយថាតើអ្នកបានធ្វើទង្វើអីខ្លះចំពោះខ្ញុំ អ្នកបានឲ្យតម្លៃខ្ញុំឬមិនឲ្យតម្លៃខ្ញុំអ្នកដឹងច្បាស់ខ្លួនឯងហើយខ្ញុំនឹងអ្នកបានបញ្ចប់ទំនាក់ទំនងជាមួយគ្នាហើយ ម្ដេចឡើយអ្នកតាមរករឿងបំផ្លាញខ្ញុំជាពិសេសបងប្អូនមួយចំនួនដែលមិនដឹងរឿងគ្រួសារនេះច្បាស់ ហេតុអ្វីក៏ចូលចិត្តវែកញែករឿងគ្រួសារគេម្ល៉េះ«។ បើតាមការលើកឡើងរបស់ យឿន ពិសី ក៏បានទទួលស្គាល់លោកចុះចេញពីរនាក់មានតែខ្លួនទទេរ ក្រោយគ្រាំចិត្តអស់រយៈពេលជាងមួយឆ្នាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post