header ads

Sponsor

អ្នកគាំទ្រជាច្រើនសុទ្ធតែបង្ហាញក្តីរីករាយក្រោយបានឃើញរូបភាពរបស់ Miss Universe Cambodia 2020 រ៉េត សារីតា ជាមួយគូដណ្តឹងជនជាតិអាមេរិកនៅក្នុងឈុតកូនកំលោះក្រមុំបែបប្រពៃណីខ្មែរ ។ ប៉ុន្តែយ៉ាងណាដើម្បីកុំឱ្យអ្នកគាំទ្រខ្លួនយល់ច្រឡំបវរកញ្ញារូបនេះបញ្ជាក់ច្បាស់ៗនៅក្នុងរឿងនេះ ។
 

ជឿជាក់ថាមហាជនជាច្រើនប្រាកដជាបានស្គាល់បវរកញ្ញាចក្រវាឡឆ្នាំ ២០២០ រ៉េត សារីតា ព្រោះមិនត្រឹមជាបវរកញ្ញាដែលមានសមត្ថភាពប៉ុណ្ណោះទេកញ្ញាក៏ជាពិធីការិនីដែលមានថ្វីមាត់មិនធម្មតាដែរ ។ ពេលនេះអតីតបវរកញ្ញាចក្រវាឡរូបនេះក៏បានវិវត្តន៍ខ្លួនដើម្បីចាប់យកក្តីស្រមៃដ៏ធំមួយដែលជាផលិតករភាពយន្ត ។ 

បច្ចុប្បន្ន ស្រីស្អាតរូបនេះក៏កំពុងផលិតភាពយន្តខ្នាតខ្លីមួយដើម្បីត្រៀមបញ្ជូនទៅ មហោស្រពអន្តរជាតិនានាថែមទៀត។ ក្រៅពីការខិតខំប្រឹងប្រែងអតីតបវរកញ្ញារូបនេះក៏ទទួលបានការជ្រោមជ្រែងនឹងផ្តល់កម្លាំងចិត្តពីសំណាក់ដៃគូរបស់ខ្លួនយ៉ាងខ្លាំងផងដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះអ្នកគាំទ្រជាច្រើនក៏បានបង្ហាញការត្រេកអរនិងជូនពរក្រោយឃើញរូបភាព៏ស្រស់ស្អាតរបស់នាងនិងគូដណ្តឹងក្នុងឈុតកូនកំលោះក្រមុំបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតនិងទាក់ទាញជាខ្លាំង ។អ្នកគាំទ្រជាច្រើនសុទ្ធតែលើកឡើងថារូបភាពនេះជារូបភាព Pre Wedding របស់ រ៉េត សារីតា ។

 

ប៉ុន្តែយ៉ាងណាជៀសវាងការយល់ច្រឡំអតីតបវរកញ្ញាចក្រវាឡឆ្នាំ ២០២០ រូបនេះបានចេញមុខបញ្ជាក់ថារូបភាពរបស់កញ្ញានិងគូដណ្តឹងនោះមិនមែនជារូបភាព Pre Wedding    ឡើយពោលគ្រាន់តែជាការឱ្យដៃគូជនជាតិបរទេសបានថតសមលេងតែប៉ុណ្ណោះ ព្រោះនាងនិងគូដណ្តឹងមិនទាន់ចង់រៀបការនៅឡើយទេដោយសារសព្វថ្ងៃកំពុងមមាញឹកជាមួយនឹងការងារសិល្បៈ ជាពិសេសការធ្វើដំណើរចុះឡើងក្រៅប្រទេស ។ មួយវិញទៀត រ៉េត សារីតា ក៏មានគម្រោងចង់សម្រេចក្តីប្រាថ្នាជាផលិតករភាពយន្តមុននឹងគិតគូររឿងរៀបមង្គលការ៕

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post