Sponsor

ក្រោយបេ្រះឆាជាមួយគូស្នេហ៍ប្រមាណជារយៈពេលមួយឆ្នាំមកពេលនេះតារាភេទទីបី ម៉ាដូណា បានប្រកាសដោយបើកចំហថាពេលខ្លះលោកចង់រៀបការយកប្រពន្ធម្តង ហើយលោកក៏ជឿជាក់ថាខ្លួនលោកអាចធ្វើទៅរួចចំពោះរឿងមួយនេះ ។ អ្វីដែលគួរឱ្យកត់សម្គាល់ ម៉ាដូណា បានប្រាប់ថាអ្នកដែលសុំបែកមុនគឺលោក ហេង មិនមែនលោកនោះទេ ។ 
ក្រោយសាងស្នេហ៍ប្រមាណជា៨ឆ្នាំយ៉ាងផ្អែមល្ហែមមកចំណងស្នេហ៍ភេទដូចគ្នារបស់  ម៉ាដូណា បានដើរដល់ផ្លូវបែកដោយលោកអះអាងថាអតីតជាអ្នកសុំបែកហើយលោកខ្លួនឯងក៏ចង់ដឹងពីមូលហេតុនៃការសុំចែកផ្លូវគ្នានេះដែរ ។

 អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយបែកស្នេហ៍ភេទដូចគ្នា ម៉ាដូណា បែរជាមានបំណងចង់រៀបការយកប្រពន្ធម្តង ហើយការលើកឡើងបែបនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលដែលអ្នកខ្លះមិនគាំទ្រដោយគិតថាជាការធ្វើបាបនារីម្នាក់ តែខ្លះទៀតបែរយល់ថាជារឿងល្អទៅវិញ។សម្រាប់ ម៉ាដូណា ជាសាម៉ីខ្លួនផ្ទាល់គិតថាលោកនឹងអាចធ្វើជាស្វាមីបានយ៉ាងពេញលេញ ។ ក្នុងនាមជាមនុស្សមហាជន ម៉ាដូណា មិនមានបំណងចង់ទម្លាយរឿងរ៉ាវបែកគ្នារបស់លោកជាសាធារណៈនោះទេ ។ 
គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុននេះលោក ហេង បានប្រកាសពីការបែកគ្នាជាមួយដៃគូ ម៉ាដូណា ដោយហេតុផលអស់មនោសញ្ចេតនារៀងខ្លួន ។ ក្នុងនោះអតីតគូស្នេហ៍ក៏បានអរគុណដល់ ម៉ាដូណា  ដែលធ្វើឱ្យលោកមានឈ្មោះបោះសំឡេងនៅក្នុងសង្គមសិល្បៈនឹងបានស្គាល់ជាមួយមនុស្សល្អៗច្រើន ។ ក្រោយចែកផ្លូវគ្នាលោកក៏ទទួលបានកាដូខុនដូមួយនៅបឹងកក់ពី ម៉ាដូណា ផងដែរ ។ ដ្បិតបែបគ្នាក្តី តែ ម៉ាដូណា និងអតីត នៅតែបន្តរួមការងារជាមួយគ្នាដដែលបើមានក្រុមហ៊ុនត្រូវការពួកគេទាំងពីរជាដៃគូការងារ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor