Sponsor

ខណៈបងប្រុស ថៃ នរបណ្ឌិត បាត់បង់ឱកាសដណ្តើមពាននៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៥កាលពីសប្ហាហ៍ទី៣ យប់មិញនេះបានធ្វើឱ្យតារាសម្តែងរូបស្រស់ ហ្វីយ៉ាតា បានបង្ហាញការហួសចិត្តដោយលើកឡើងថាសុំមិននិយាយអ្វីទាំងអស់ តែនាងចង់ឱ្យមហាជនខ្មែរបើកចិត្តឱ្យទាន់ពិភពលោកខ្លះ... ។ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនបានបង្ហាញការសោកស្តាយចំពោះសមត្ថភាពរបស់លោក ថៃ នរបណ្ឌិត ផងដែរ ។ 
ក្រៅពីមានទេពកោសល្យខាងផ្នែកគំនូរលោក ថៃ នរបណ្ឌិត ក៏មានទេពកោសល្យសិល្បៈមិនធម្មតាដែរ ។តួយ៉ាងលោកបានចូលរួមនៅក្នុងការប្រឡងប្រជែងនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៥ ដែលគេសង្កេតឃើញថាលោកក៏មានទឹកដមសំនៀងល្អនៅក្នុងចំណោមបេក្ខភាពប្រឡងចម្រៀងជាច្រើនរូប ។ សម្រាប់សប្តាហ៍ទី៣ យប់មិញនេះលោកបានបង្ហើរសំនៀងបទពីដើមដែលមានចំណងជើងថា «ដាវី ដាវី»តែគួរឱ្យស្តាយលោក ថៃ នរបណ្ឌិត មិនអាចបន្តដំណើរទៅសប្តាហ៍បន្ទាប់ ដោយសារទទួលបានសំឡេងបោះឆ្នោតតិចជាងគេ ។

 អ្វីដែលកត់សម្គាល់ក្រោយបងប្រុសត្រូវបាត់បង់ឱកាសដណ្តើមពានតារាសម្តែង ហ្វី យ៉ាតា បានបង្ហោះសារខ្លីដែលមានអត្ថន័យថា «សុំមិននិយាយអ្វីទាំងអស់ នៅពេលនេះ ដឹងកាលចេះប្ដូររឺបើកចិត្តស្គាល់រស់ជាតិថ្មីខ្លះនឹងសិក្សារពីគេឯងខ្លះ?អោយទាន់ពិភពលោកខ្លះ… នៅដដែលៗហ្នឹងទៅមើលអ្នកជិតខាងទៅមុនអស់ហើយ ព្រោះគេបើកចិត្តស្គាល់បែបបត់ល្អៗ..«។ 
មិនមែនមានតែ ហ្វី យ៉ាតា ជាប្អូនស្រីប៉ុណ្ណោះទេដែលសោកស្តាយចំពោះលោក ថៃ នរបណ្ឌិត មិនអាចបន្តដំណើរទៅមុខបាន គេក៏ឃើញមានអ្នកគាំទ្រមួយចំនួនបានបង្ហាញការសោកស្តាយព្រោះបេក្ខភាពរូបភាពនេះដែលមានសមត្ថភាពសិល្បៈខ្លាំងម្នាក់ដែរមិនគួរមានឱកាសខ្លីបែបនេះឡើយ ។

ប៉ុន្តែបើក្រឡេកមើលលោក ថៃ នរបណ្ឌិត ជាសាម៉ីខ្លួនវិញហាក់មិនបានបាក់ទឹកចិត្តឡើយដោយលោកលើកឡើងថាការបរាជ័យលើកនេះមិនមែនជាទីបញ្ចប់ជីវិតរបស់លោកទេ។ លោកនឹងមានអ្វីថ្មីៗជាបន្តទៀតមិនអាចបញ្ចប់វិស័យសិល្បៈត្រឹមនេះឡើយ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor