Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះគេបានឃើញអតីតតារាសម្តែង អូន បូរមី ដែលជា គូស្នេហ៍ថ្មីរបស់លោកគ្រូជោគជ័យ ប៊ុន ផាក បានបង្ហោះសារដោយបង្កប់ន័យយ៉ាងចាក់ដោត ដោយក្នុងនោះនាងបានភ្ជាប់ជាមួយពាក្យ Single Life ដែលធ្វើឱ្យមានការសង្ស័យថាទំនាក់ ទំនងរបស់នាងជាមួយលោកគ្រូជោគជ័យអាចដើរដល់ផ្លូវបែកក្រោយពីផ្ទុះកក្រើកកាលពីមួយរយៈមុន ។

គេចាំបានថាកាលពីអំឡុងដើមខែវិច្ឆិកាលោកគ្រូជោគជ័យ ប៊ុន ផាក បានបើកបង្ហាញមុខមាត់ គូស្នេហ៍ថ្មីដែលត្រូវគេស្គាល់ថាជាស្រីស្អាត អូន បូរមី ក្រោយពីអ្នកទាំងពីរបានស្គាល់គ្នាមួយ រយៈមកស្របលោកបានបញ្ជាក់ថាបានបែកគ្នាជាមួយអ្នកលក់អនឡាញល្បីម្នាក់ ។ ទំនាក់ទំនង មិនបានប៉ុន្មានផងថ្មីៗនេះគេបានឃើញ អូន បូរមី បង្ហោះសារដែលបង្ហាញថានាងកំពុងប្រើជីវិត នៅលីវក្រោយពីត្រូវបុរសម្នាក់ធ្វើឱ្យខូចអារម្មណ៍ជាញឹកញាប់ ។


ស្រីស្អាតសាច់សខ្ចីរូបនេះរៀប រាប់ថា«រៀនដោះលែង….ការដែលមនុស្សស្រីម្នាក់ព្រម និងជ្រើសរើសដើរតាមអ្នកមិនមែនព្រោះ នាងមិនមានកន្លែងទៅនោះទេ តែកាលដែលនាងជ្រើសរើសយកការរស់នៅជាមួយអ្នកព្រោះនាងស្រលាញ់អ្នកខ្លាំងបំផុតហើយកុំបណ្ដោយឲ្យនាងយំឬធ្វើឲ្យនាងខូចអារម្មណ៍ញឹកញាប់ពេកអីថ្ងៃណាមួយនាងអាចរឹងមាំ ហើយដើរចេញពីអ្នកដោយស្ងៀមស្ងាត់ក៏ថាបានសំខាន់អាចនឹងគ្មានថ្ងៃវិលត្រលប់ត្រឡប់មកវិញទៀតឡើយ។កុំចាំដល់ពេលបាត់បង់ទើបស្ដាយក្រោយ! Single Life»។ការលើកឡើងរបស់ អូន បូរមី ស្របពេលគេបានឃើញលោក ប៊ុន ផាក ក៏ បានលុបរូបភាពផ្អែមល្ហែមរួមគ្នាដែលបានបង្ហោះបើកចំហកាលពីមួយរយៈមុននៅក្នុងគណនីយ ហ្វេសប៊ុកលោក ។

គេចាំបានថា អូន បូរមី ធ្លាប់បាននិយាយថាលោក ប៊ុន ផាក ស្រឡាញ់នាង និងផ្តល់កិត្តិយស ដល់រូបនាងដោយបានប្រកាសពីទំនាក់ទំនងឱ្យមហាជន បានដឹង ហើយសម្រាប់នាងក៏មិនមាន អ្វីឱ្យលោកគ្រូជោគជ័យរូបនេះបោកដែរ ។ កន្លងមកនាងទិញទូរស័ព្ទឱ្យលោក ប៊ុន ផាក ដោ យសារលោកបានទិញទូរស័ព្ទកាដូដល់រូបនាងពោលឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor