Sponsor

ចុងក្រោយនេះគេសង្កេតឃើញតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី តែងបង្ហាញសកម្មភាព ថ្មីនិងប្លែកដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។ តួយ៉ាងថ្មីៗនេះតារាចម្រៀង ខាន់ ជែមស៍ បានឡើងលើទីខ្ពស់ហើយស្រែកច្រៀងនៅក្នុងការប្រគំតន្រ្តីមួយនៅតាមាបណ្តារខេត្តដែលធ្វើឱ្យ មានការចែករំលកជាច្រើនដោយអ្នកខ្លះបានលាន់មាត់សរសើរថាពិតជាក្លាហានណាស់តែខ្លះ ទៀតរិះគន់ថា ជារឿងមិនសមរម្យ ជោរជ្រុលទៅវិញ ។


មិនខុសពីតារារួមទ្រនំឡើយលោក ខាន់ ជែមស៍ បានព្យាយាមរិះរកនូវស្ទីលថ្មីៗដើម្បីបង្ហាញ ដល់អ្នកគាំទ្ររបស់លោក យ៉ាងណាមិញថ្មីៗនេះលោកបានលេងពណ៌សក់ប្លែកនិងស្ទីលនៃការ រៀបចំខ្លួនប្លែកជាងមុន ។ អ្វីដែលកាន់តែធ្វើឱ្យហ្វេន ហ្វេន មានការចាប់អារម្មណ៍នោះថ្មីៗនេះ លោក ខាន់ ជែមស៍ បានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្រ្តីមួយនៅតាមខេត្ត តែលោក មិនបានឈរច្រៀងលើឆាកដូចសព្វដងទេ លោកបានឡើងច្រៀងលើបង្គោលរៀបចំការប្រគំ តន្រ្តីមួយដែលមើលទៅខ្ពស់សន្លឹមគួរឱ្យបុកពោះជាខ្លាំង ។ 

នេះជាសកម្មភាពលើកដំបូងដែល គេបានឃើញតារាចម្រៀងប្រចាំប្រទេសកម្ពុជាលោក ខាន់ ជែមស៍ ធ្វើបែបនេះ  តែយ៉ាងណា ក៏មានអ្នកគាំទ្រមួយចំនួនបានបង្ហាញការបារម្ភក្រោយលោកឡើងច្រៀងខ្ពស់បែបនេះ តែក៏មាន អ្នកលេងហ្វេសប៊ុកខ្លះទៀតបានបង្ហាញការមិនពេញចិត្តដោយបានបញ្ចេញមតិជាច្រើនចំពោះការឡើងច្រៀងនៅលើទីខ្ពស់របស់លោក ខាន់ ជែមស៍ ថា «តារាស្រុកខ្មែរឥឡូវធ្វើរឿង អីប្លែកៗ ច្រៀង លើឆាកមិនកើតទេ។ទៅច្រៀងនៅលើចុងឫស្សីទៅពិរោះជាង» «តារាGalaxyចេញមក ភ្លាវៗទាំងអស់ មិចទៅជាចឹងអស់ហើយ» «អាជោ អាណឹងគេហៅជោហើយអាជោ» «គ្រប់តារា ចម្រៀងឱ្យតែចូល galaxy ដឹងតែចេញមកប្លែកៗតែម្ដង។ខុសពីមុនដាច់» «ថ្មីរហូត» ជាដើម ។

បើទោះជាមានគេបញ្ចញមតិមិនពេញចិត្តក្តី តែតារាចម្រៀង ខាន់ ជែមស៍ បានរក្សាចិត្តស្ងប់ ដោយលោកបានតបតដោយចិត្តត្រជាក់ថា«ប្រសិនបើបងជេរខ្ញុំហើយសប្បាយចិត្តបងជេរចុះ» ។ សម្រាប់ការប្រគំតន្រ្តីមួយនេះគឺធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីនេះតែម្តង ។ ក្នុងនោះក៏មានការលើកឡើងពីសំណាក់អ្នកលេងហ្វេសប៊ុក ថា សង្ឃឹមថាមិនមានតារារូបណា យកតម្រាប់តាមលោក ខាន់ ជែមស៍ ឡើងច្រៀងនៅទីខ្ពស់បែបនេះទៀតទេ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor