ពិធីសម្ពោធជាផ្លូវការរថយន្ត PHEV ស៊េរីថ្មី FORTHING NOVA នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។ រថយន្តម៉ាក FORTHING មានវត្តមាននៅក្នុងព្រះរាជាណាក្រកម្ពុជាច្រើនឆ្នាំហើយ មកទល់នឹងពេលនេះ ដោយមានការគាំទ្រពីអតិថិជនដែលនិយមឡានថ្មី មានការធានា និងគុណភាពច្បាស់លាស់ ឥឡូវនេះបានជម្រុញអោយក្រុមហ៊ុនមួយនេះធ្វើការនាំយកនូវរថយន្តស៊េរីថ្មីមួយប្រភេទទៀតដែលកាន់តែទំនើប និងស៊ីវិល័យរបស់អតិថិជនសម័យថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា។
ការទិញរថយន្តថ្មី ខ្លាញ់គោចេញពីក្រុមហ៊ុនដែលមានការនាំចូលត្រឹមត្រូវ សម្រាប់ទីផ្សារកម្ពុជា សង្កេតឃើញថាមានសន្ទុះកាន់តែច្រើនក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអតិថិនខ្លួនឯងបានយល់ពីគុណតម្លៃនៃការប្រើប្រាស់រថយន្តថ្មីរបស់ក្រុមហ៊ុន ដែលជួយសម្រួលពួកគាត់ ទាំងការចំណាយថែទាំ ជាប្រចាំ និងគុណភាពរបស់រថយន្តផ្ទាល់ អ្វីដែលពិសេសជាងនេះ ការទិញរថយន្តថ្មី ជួយសន្សំសំចៃថ្លៃចាក់ប្រេងបានច្រើន ធៀបទៅនឹងរថយន្តដែលត្រូវបានប្រើប្រាស់អាយុកាលជាច្រើនឆ្នាំ។
បច្ចុប្បន្នពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់បាននឹងកំពុងលើកទឹកចិត្តជម្រុញអោយមានការប្រើប្រាស់រថយន្ត ដែលដំណើរការដោយថាមពលថ្មីអោយកាន់តែច្រើនឡើងៗ នឹងមានយន្តការរួមគ្នាទាំងរដ្ឋ និងវិស័យឯកជន បង្កើនភាពងាយស្រួល ដាក់ពង្រាយទីតាំងសាកថ្មរថយន្តអគ្គិសនី អោយកាន់តែច្រើនឡើង ដូច្នេះអ្នកដែលប្រើប្រាស់រថយន្តដែលដើរដោយថាមពលថ្មី នឹងកាន់តែមានទំនុកចិត្ត និងងាយស្រួលសាកថ្ម ជួយដល់បរិស្ថាន និងសង្គមទាំងមូល។ គួរបញ្ជាក់ផងដែរថាមកទល់នឹងម៉ោងនេះប្រទេសយើងទីតាំងសាកថ្មរថយន្តអគ្គិសនីចំនួន១០០ទីតាំងជាងហើយ ទូទាំងរាជធានីខេត្ត។
ហេតុនេះហើយបានជា FORTHING សម្រេចនាំនូវរថយន្តស៊េរីថ្មីនិងទំនើប ដែលមានឈ្មោះថា FORTHING NOVA ជារថយន្តប្រភេទ MPV កៅអី៣ជួរសរុប៧កៅអី ដំណើរការដោយប្រព័ន្ធ អគ្គិសនីសាំង (PHEV) ថាមពលអាគុយ34.9kWh និងទំហំម៉ាស៊ីន1.5T (TURBOCHARGED) ផលិតកម្លាំងសរុបបាន228kW និង204សេះ រថយន្តNOVAអាចបើកបានចំណាយរហូតដល់២០០គ.ម ដោយពុំចាំបាច់ប្រើសាំង ប្រើថាមពលអគ្គិសនីសុទ្ធ និងចំណាយពេលសាកថ្មពេញវិញត្រឹមតែ៣០នាទី ឬក៏សម្រាប់ការប្រើប្រាស់រយៈចម្ងាយឆ្ងាយអាចបើកបានរហូតដល់១៣០០គ.មឯនោះ ដោយប្រើប្រាស់ថាមពលអគ្គិសនីលាយជាមួយប្រព័ន្ធសាំងដែលយើងហៅថា MHD HYBRID SYSTEM ឬក៏ចម្ងាយ១០០គ.មចំណាយសាំងត្រឹមតែ១.២លីត្រ) នេះបញ្ជាក់អំពីភាពសន្សំសំចៃ ភាពប្រណិតនៃរថយន្ត ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ។
ក្រៅពីសមត្ថភាពអាចបើកបានចម្ងាយឆ្ងាយ និងការសន្សំសំចៃខ្ពស់នោះ រថយន្ត FORTHING NOVA បានបំពាក់មកជាមួយនឹងភាពប្រណិតកម្រិតអភិជនដូចជា៖ កៅអីខាងមុខមានមុខងារម៉ាស្សា ក្តៅនិងត្រជាក់ រីឯកៅអីជួទី២ជាប្រភេទ VIP FIRST CLASS ចំនួន២កៅអីផងដែរ អ្នកអង្គុយនៅទីនោះនឹងមានអារម្មណ៌ស្រស់ស្រាយល្អ ផ្តល់នូវផាសុកភាព ធំទូលាយ មានកន្លែងទ្រជើងកាត់បន្ថយភាពនឿយហត់នៅពេលធ្វើដំណើរផ្លូវឆ្ងាយ ម៉ាស៊ីនត្រជាក់មានគ្រប់ជួរជាមួយនឹងអេក្រង់បញ្ជារមុខងារផ្សេងៗ តុសម្រាប់ធ្វើការ ឬញាំអាហារផងដែរ រន្ធសាកថ្មកុំព្យូទ័ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ រួមជាមួយនឹងមុខងារបើកដំបូលពីមុខដល់ក្រោយធ្វើអោយអារម្មណ៌កាន់តែល្អថែមមួយកម្រិតទៀត។ ចំណែកឯកៅអីជួរទី៣វិញអាចបត់បានក្នុងករណីត្រូវការដាក់ឥវ៉ាន់ផ្សេងៗបានកាន់តែច្រើន។
អ្វីដែលកាន់តែពិសេសទៀតនោះមុខងារដ៏សំខាន់មួយគឺរថយន្តនេះអាចទាញភ្លើងពីក្នុងរថយន្តមកប្រើប្រាស់ខាងក្រៅបានកម្លាំងទាញចេញរហូតដល់3.3kWដែលអនុញ្ញាតអោយអ្នករីករាយជាមួយ ការប្រើប្រាស់គ្រឿងអគ្គិសនីផ្សេងៗដូចជា សាកថ្មកុំព្យូទ័រ អំពូលភ្លើង ឧបករណ៍ចាក់តន្រ្តី ដាំបាយដោយឆ្នាំងអគ្គិសនីជាដើម...នៅក្នុងកាលៈទេសៈដំណើរកំសាន្តទៅតំបន់គ្មានប្រព័ន្ធអគ្គិសនីទៅដល់។
មិនត្រឹមតែមានភាពប្រណិត និងមុខងារដ៏ច្រើនសម្បូរបែបរថយន្តក៏បានដំពាក់នូវប្រព័ន្ធជើងក្រោមដែលមានផាសុកភាពកាត់បន្ថយភាពរលាក់បានច្រើនដោយផ្នែកខាងមុខបានប្រើប្រាស់ McPherson type independent suspension + lateral stabilizer bar រីឯផ្នែកខាងក្រោយបានប្រើប្រាស់ Multi-link independent suspension។
ចំណុចស្នូលនៃរថយន្តគឺប្រព័ន្ធសុវត្ថិភាពរថយន្តមានមុខងារសុវត្ថិភាពជាច្រើនដែលអាចជួយសម្រួលដល់ការបើកបររបស់អ្នកអោយកាន់តែប្រសើរជាងមុខដែលមានដូចជា៖
ពោងសុវត្ថិភាពមួយជុំរថយន្ត, ប្រព័ន្ធការពារចោលួចរថយន្ត, ប្រព័ន្ធជំនួយពេលបើកផ្លូវកោង, ប្រព័ន្ធទប់លំនឹងរថយន្ត, ប្រព័ន្ធជំនួយពេលចុះ/ឡើងចំណោត, មុខងារមើលសម្ពាធខ្យល់កង់, មុខងារជំនួយចូលចត កាមេរ៉ា ៣៦០ដឺក្រេ និងមុខងារសុវត្ថិភាពសម្រាប់កៅអីកូនក្មេងផ្នែកខាងក្រោយ។
មុខងារចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិករណីមានអាសន្ន Emergency Brake Assist Function
មុខងារដាស់តឿនករណីជិតមានឧបសគ្គនៅពីខាងមុខ ឬក្រោយ Front Collision Warning Function (FCW), Rear Collision Warning Function(RCW)
មុខងារកំណត់លឿនបើកដោយស្វ័យប្រវត្តិ Full Speed Adaptive Cruise Control (ACC)
សរុបសេចក្តីមករថយន្ត MPV PHEV FORTHING NOVA ពិតជាសាកសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ដំណើរកម្សាន្តគ្រួសារ ឬក៏ការធ្វើដំណើរសម្រាប់ធុរៈកិច្ចផ្សេងផងដែរ។
កាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៥កន្លងទៅនេះ រថយន្តរPHEV ស៊េរីថ្មី FORTHING NOVA ត្រូវបានសម្ពោធលក់ជាផ្លូវការហើយ នៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (អ៊ីអន១) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ភ្ញៀវកិត្តិយស តំណាងធនាគាដៃគូ អ្នកReview រថយន្ត Influencer និងអ្នកព័ត៌មានជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះក៏មានអតិថិដែលជាវរថយន្តNOVAដំបូងគេភ្លាមៗផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអតិថិជនអាចមកទស្សនាដោយផ្ទាល់នៅទីតាំងលក់របស់ក្រុមហ៊ុន ដែលមានអាសយដ្ឋាន អគាលេខ#𝟏𝟔𝟔 ផ្លូវជាតិលេខ𝟔𝐀 ភូមិគៀនឃ្លាំងសង្កាត់ ជ្រាយចង្វារ ខណ្ឌជ្រោយចង្វារ ភ្នំពេញ (ផែនទី៖ https://maps.app.goo.gl/UQ2XkFNxHh7No3CR8 ) ឬលេខទូរសព្ទ 087 866 762 | 061 825 989