ក្រុមហ៊ុន យៀកកា វ័ន-ស្តុប អូតូសឺវីស បានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Forthing T5 (REEV) និង Forthing FRIDAY (EV) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។ ម្តងនេះរថយន្ត FORTHING បានធ្វើអោយទីផ្សារមានការចាប់អារម្មណ៌យ៉ាងខ្លាំង ដោយខ្លួនបាននាំយកមកនូវរថយន្តស៊េរីថ្មីចំនួន២ប្រភេទតែម្តង កន្លងទៅសម្រាប់ប្រទេសកម្ពុជា ត្រកូល T5 មានតែរថយន្តប្រភេទសាំងសុទ្ធតែប៉ុណ្ណោះ! រថយន្ត Forthing T5 នៅតែមានសន្ទុះគាំទ្រឥតឈប់ឈរសម្រាប់ទីផ្សារទីផ្សារប្រទេសកម្ពុជា ហេតុដូច្នេះហើយទើប ក្រុមហ៊ុនខិតខំប្រឹងប្រែងដើម្បី នាំយកស៊េរីថ្មីៗ អោយទាន់សភាពការណ៌ ស្របពេលដែល កំណើនការគាំទ្ររថយន្ត EV កើនឡើងជាប្រចាំថ្ងៃ។
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត Forthing T5 (REEV) និង Forthing FRIDAY (EV) បានដំណើរការយ៉ាងរលូន ជាមួយគ្នានេះក៏មានអតិថិជនបានសម្រេចចិត្តធ្វើការបញ្ជារទិញភ្លាមៗនាឳកាសនោះផងដែរ។
តើបងប្អូនយល់យ៉ាងណាដែរចំពោះរថយន្តទាំង២ប្រភេទនេះ? ដើម្បីអោយកាន់តែច្បាស់ខាងក្រោមនេះ ជាចំណុចពិសេសៗមួយចំនួនរបស់រថយន្តទាំង២ប្រភេទនេះ។
១. Forthing T5 (REEV) សាកសម្យសម្រាប់អ្នកដែលស្រឡាញ់រថយន្តអគ្គិសនីតែបារម្មណ៌រឿងសាកថ្ម ជាប្រភេទរថយន្តអគ្គិសនី អមដោយម៉ាស៊ីនសាំងបែបថ្មី សម្រាប់អ្នកដែលចូលចិត្តបើកឆ្ងាយៗ រាប់ពាន់គីឡូម៉ែតទើបចូលចាក់សាំងម្តង។ ដំណើររការថយន្តដោយម៉ូទ័រអគ្គិសនីគ្រប់ពេល ធ្វើអោយការបើកបរមានរម្មណ៌ស្រស់ស្រាយ។ Forthing T5 (REEV)នេះបើកដោយថ្មសុទ្ធបានចម្ងាយរហូតដល់ ២៤៨គ.ម និងអមដោយម៉ាស៊ីនសាំងមានតួនាទីជា(ម៉ាស៊ីនភ្លើង)សាកថ្មរអោយស្វ័យប្រវិត្តនៅពេលកំពុងបើកបរតែម្តង ដែលធ្វើអោយរថយន្តនេះបើកឥតឈប់បានចម្ងាយសរុបរហូតដល់ ១១៧០គ.ម។
កៅអីអ្នកបើកបរអូតូ អាចសារ៉េបាន ១០របៀប
កៅអីជួរទី២ មានភាពធំទូលាយ
- ប្រព័ន្ធសុវត្ថិភាព
ប្រព័ន្ធចាប់ហ្វ្រាំងសង្រ្គោះដោយស្វ័យប្រវត្តិ
ប្រព័ន្ធគ្រប់គ្រងល្បឿនតាមឡានខាងមុខ
ប្រព័ន្ធជូនដំណឹងចាកចេញពីគន្លងផ្លូវ
ប្រព័ន្ធផ្តល់ដំណឹងពេលរថយន្តវ៉ាជែងសងខាង
- តម្លៃពិសេសត្រឹមតែ៖ ២៦,៣០០$
២. Forthing FRIDAY (EV) សាកសម្យសម្រាប់មនុស្សសម័យថ្មី ទាន់សម័យកាល សម្រាប់ដែលចង់សាកនូវអ្វីដែលថ្មីជាមួយរថយន្តអគ្គិសនីសុទ្ធមួយនេះ។ ការបើកបរពោពេញទៅដោយភាពស្ងប់ស្ងាត់គ្មានសម្លេងរំខាន ស្ទុះ និងសន្សំសំចៃកម្រិតខ្ពស់។ សាកថ្មមួយពេញអាចបើកបានចម្ងាយរហូតដល់ ៥៣០គ.ម និងមានមុខងារសាករហ័ស មិនបារម្មណ៌ការរងចាំយូរនៅពេលសាកថ្ម។
- រចនាបទ
ប្រព័ន្ធចាប់ហ្វ្រាំងសង្រ្គោះដោយស្វ័យប្រវត្តិ
ប្រព័ន្ធគ្រប់គ្រងល្បឿនតាមឡានខាងមុខ
- ប្រព័ន្ធសុវត្ថិភាព
- តម្លៃពិសេសត្រឹមតែ៖ 22,800$
ប្រព័ន្ធជូនដំណឹងចាកចេញពីគន្លងផ្លូវ
ប្រព័ន្ធជូនដំណឹងគ្រោះថ្នាក់ពេលបើកទ្វារ
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ រថយន្តស៊េរីថ្មី FORTHING T5 (REEV) និង Fothing FRIDAY (EV) ត្រូវបានសម្ពោធលក់ជាផ្លូវការហើយ នៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (អ៊ីអន១) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន Dongfeng Liuzhou Motor ភ្ញៀវកិត្តិយស តំណាងធនាគាដៃគូ អ្នកReview រថយន្ត Influencer និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអតិថិជនអាចមកទស្សនាដោយផ្ទាល់នៅទីតាំងលក់របស់ក្រុមហ៊ុន ដែលមានអាសយដ្ឋាន អគាលេខ#𝟏𝟔𝟔 ផ្លូវជាតិលេខ𝟔𝐀ភូមិគៀនឃ្លាំងសង្កាត់ជ្រាយចង្វារ ខណ្ឌជ្រោយចង្វារ ភ្នំពេញ (ផែនទី៖ https://maps.app.goo.gl/UQ2XkFNxHh7No3CR8) ឬលេខទូរសព្ទ 087 866 762





















