បើយោងតាមប្រសាសន៍ របស់លោក តាវ៉ិចទ័រ សពលោក អ៊ិត សេដ្ឋា នឹងត្រូវបូជា នៅថ្ងៃទី ០៥ មិថុនា វេលាម៉ោង ០៤ ល្ងាច ស្អែកនេះហើយ ចំពោះបុណ្យ០៧ថ្ងៃ គឺនឹងត្រូវប្រារព្វនៅ ថ្ងៃសុក្រ សប្ដាហ៍ក្រោយ ហើយលោកក៍បានសុំនូមពរឲ្យ បងប្អូនយើងចូលរួមឲ្យបានច្រើន ព្រោះលោក អ៊ិត សេដ្ឋា មិនសូវមានបងប្អូនទេ។
ការចាកចេញរបស់លោក អ៊ិត សេដ្ឋា នេះ គឺទាំងមិនទាន់ សម្រេចបំណងចុងក្រោយ ដែលលោកតែងតែខ្វល់ គឺលោកបារម្ភពីអនាគតកូនៗ ដោយកូនរបស់គាត់មិនទាន់ពេញវ័យនៅឡើយ កូនស្រី០២នាក់ និងប្រុសម្នាក់ ដែលពិកា និងជាពិសេសគឺម្ដាយ ដែលមានវ័យចាស់ជរាថែមទៀតផង ខណៈដែលសព្វថ្ងៃកំពុងស្នាក់នៅផ្ទះជួលនៅឡើយ និងកាលពីកន្លងមកគឺទទួលបានការផ្គត់ផ្គង់ ជីវភាពគ្រួសារ ពីគាត់ម្នាក់ឯងគត់ និងសង្ឃឹមថាអាចមានផ្ទះផ្ទាល់ខ្លួនមួយ កុំឲ្យមានការជួលគេជាបន្តទៀត។
លោកតាវ៉ិចទ័រ ក៍បានសូមនូមពរឲ្យបងប្អូនទាំងអស់ ចូលរួមចាប់មគ្គផលសព លោក អ៊ិត សេដ្ឋា តិចក្ដី ច្រើនក្ដីតាមសទ្ធា ឬអាចផ្ញើតាមរយៈសេវាវីង តាមរយៈលេខ លោកតាវ៉ិចទ័រផ្ទាល់ 017 50 25 29 ឬលេខ នាយពែកមី 092 13 0007 ៕
