បន្ទាប់ពីមានការចុះផ្សាយព៌ត័មាន ពាក់ព័ន្ធ និងករណី ស្រីស្អាត ពាក់ស័ក្តិ ៤ សង្ស័យ ទិញរថយន្ត បង់រំលោះមិនគ្រប់ ត្រូវម្ចាស់ប្តឹងដករថយន្តមកវិញ រួចមក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sabrina JoJo (ថន គារ៉េនណា) បានបង្ហោះសារ ដោយភ្ជាប់ជាមួយលិខិតបំភ្លឺមួយច្បាប់ ដើម្បីបញ្ជាក់ពីករណីខាងលើ ក្នុងសារនោះ បានសរសេររៀបរាប់ថា៖
នាងខ្ញុំសុំជូន លិខិតបំភ្លឺដល់សាធារណៈជន ជាតិ និង អន្តរជាតិ មេត្តាជ្រាបថា ពត៌មាន បាន ផ្សាយ បំភ្លៃការពិតមកលើរូបខ្ញុំ សូមមេត្តា សារពត៌មានទាំងឡាយ ទទួលយកពត៌មានពីខាងខ្ញុំផង អោយមានចំលើយទាំងសងខាង ផង ករណីនេះជាការលក់បង់រំលោះ! ទាំងអស់នេះជាដំណើរដើមនៃសាច់រឿងនេះដែលបានកើតឡើងតាំងពី២០១៦ ហើយខ្ញុំជាអ្នកដាក់ពាក្យបណ្តឹងមុននៅសាលាដំបូងរាជធានី តាំងពីខែ កញ្ញា ២០១៦ សុំរំលាយកិច្ចសន្យានេះ និង សុំសងបញ្ចប់ តែគាត់ទេ ដែលមិនបានចូលខ្លួនមកដោះស្រាយ ៨ ដងរួចមកហើយ !!
សូមបញ្ជាក់ជូនថា គ្មាន ការចាប់ខ្លួន ឬ ឃាត់ខ្លួនទេ គឺការអញ្ជើញមក ចរចារគ្នា រយៈពេល ១ ម៉ោង ជាង ហើយតុលាការក៏បានរក្សាទុកឡាន តែបែរស្អែកឡើងថ្ងៃទី ១ ស្ងាត់ៗចៅក្រម អោយឈ្មោះ ចាន់ ស្រីយ៉ា យកឡាន ចេញបាត់ ដោយមិនបាន ហៅខ្ញុំទៅបំភ្លឺម្តងទៀត ទាំងរឿងនេះកំពុងស្ថិតក្នុងការដោះស្រាយនៅឡើយ ៕
ហើយខ្ញុំក៏មិនដែលមានចេតនា គេសវេស ឡើយ សូម បងបង សារពត៌មាន មេត្តា ជួយចេញពត៌មានដែលពិតប្រាកដផង ព្រោះធ្វើអោយប៉ះពាល់កិត្តយសខ្ញុំ នៅទីសាធារណៈជាខ្លាំង សូម បង បង សារពត៌មានមេត្តាកែតំរូវ ផង ព្រោះ វាប៉ះពាល់ដល់ស្ថាប័ន ខ្ញុំ ដែលបំរើការងារជូនរដ្ឋាភិបាល នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ៕






