header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយយោងតាមសេចក្ដីជូនដំណឹងរបស់សាលាខណ្ឌ៧មករា បានឲ្យដឹងថាកាលពីថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០១៨ នៅសាលាខណ្ឌ ៧មករាបានធ្វើការដេញថ្លៃរួចរាល់អស់ហើយនិងបានទៅលើក្រុមហ៊ុន ហៃ ម៉ានីម៉ិច ហើយក្រុមហ៊ុននឹងចាប់ផ្ដើមដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ដូច្នេះសាលាខណ្ឌ ៧មករាសូមធ្វើសេចក្ដីជូនដំណឹងដល់បងប្អូនអ្នកលក់ដូរគ្រប់ប្រភេទសូមបញ្ឈប់ការលក់ដូរយកសម្ភារៈផ្សេងៗដូចជាតូប តុ កៅអីរបស់ខ្លួនចេញឲ្យអស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅគឺទុករយៈពេលឲ្យចំនួន១៤ថ្ងៃគឺគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៨ រហូតដល់ថ្ងៃ៣០ ខែកញ្ញាឆ្នាំ២០១៨ គឺត្រូវតែរើចេញអោយអស់។

សាលាខណ្ឌសាលាខណ្ឌ៧ មករាបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងតែប្រកបមុខរបរលក់ដូរគ្រប់ប្រភេទតាមចិញ្ចើមផ្លូវលេខ១៦៤. ១៥២ និង ១៤៩ ជាប់របងសាលាបឋមសិក្សាបាក់ទូកនិងវិទ្យាល័យបាក់ទូកស្ថិតនៅក្នុង ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅគម្រោងអភិវឌ្ឍន៍សង្កាត់ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ប្រចាំឆ្នាំ ២០១៨ នៃគណៈកម្មាធិការលទ្ធកម្មសង្កាត់វាលវង់បានលើកគម្រោងអាទិភាពចំនួន ១ក្នុង៤ចំណោមគម្រោងគឺរៀបចំការរ៉ូឡាជុំវិញ របងសាលាបឋមសិក្សានៅវិទ្យាល័យបាក់ទូកដើម្បីឲ្យមានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរទៅមកជាពិសេសសិស្សានុសិស្សដែលមករៀនតាមសាលារដ្ឋនិងសាលាឯកជនកន្លងមកដើរនៅលើផ្លូវថ្នល់។

សូមបញ្ជាក់បន្ថែមផងដែរនៅពេលដែលក្រុមហ៊ុនបានរៀបចំ ការ៉ូឡារួចរាល់ហើយ នោះសាលាសង្កាត់មិនអនុញ្ញាតឲ្យបងប្អូនអាជីវករមកលក់ដូរនៅទីតាំងខាងលើនេះបន្តទៀតនោះទេគឺបងប្អូនត្រូវទៅរកទីតាំងផ្សេងដើម្បីលក់ដូរ។ ចុងក្រោយសាលាសង្កាត់បន្ថែមទៀតថាសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមសហការណ៍រីករាយជាមួយនឹងសាលាសង្កាត់អោយបានល្អប្រសើរដើម្បីឲ្យផ្លូវនេះលែងមានការស្ទះចរាចរបន្តទៀត។

គួររំលឹកផងដែរកាលពីឆ្នាំ២០១៦ កិច្ចសន្យាព្រមព្រៀងរបស់អ្នកលក់ជាមួយសាលាសង្កាត់វាលវង់ បានព្រមព្រៀងគ្នារួចរាល់អស់ហើយ ដោយបងប្អូនអ្នកលក់ សុំធ្វើការដាក់លក់ជាបណ្ដោះអាសន្ន មួយរយៈ កាលណាសង្កាត់ត្រូវការអភិវឌ្ឍន៍ធ្វើ និងនាំគ្នាចូលរួមជាមួយសង្កាត់។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋកំពុងរងចាំមើលចំណាត់ការ ខាងលើនេះ តើអាជ្ញាធរ ខណ្ឌ៧មករា ក្នុងអាណត្តថ្មីនេះ អនុវត្ត នូវគោលការណ៍ របស់ខ្លួនដែលបានដាក់ឡើងនេះបានដែរឬទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post