
ក្រោយពីតំបន់រមណីយដ្ឋានឋានសួគ៌បូកគោ ដែលជាតំបន់រមណីយដ្ឋានដ៏ទាក់ទាញរបស់កម្ពុជា ហើយមានប្រវត្តិទាក់ទងជាមួយអតីតព្រះមហាក្សត្រខ្មែរផងនោះ ត្រូវបានក្រុមហ៊ុនសុខា សម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» នេះ មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលនោះទេ តែក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ទៅលេងកម្សាន្តនៅទីនោះ ផ្ទុះការរិះគន់យ៉ាងច្រើនផងដែរ ។
ជាមួយនឹងការផ្លាស់ប្ដូរនេះដែរ ខាងក្រុមហ៊ុនសុខារបស់អ្នកឧកញ្ញ៉ា សុខ គង់ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ៖
រមណីយដ្ឋានបានធ្វើបច្ចុប្បន្នភាពនេះ គឹដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរណ៍ ពីរមណីយដ្ឋានចំណាត់ថ្នាក់ផ្កាយ៤ មកជារមណីយដ្ឋានលក្ខណៈអន្តរជាតិលំដាប់ផ្កាយ ៥ ។




