Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ សាកសពស្ត្រីម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញនៅក្នុងលូបង្ហូរទឹក នៅវេលាម៉ោង៦ និង៤០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងលិចរង្វង់មូលជ័យវរ្ម័ន ស្ថិតនៅក្រុមទី១ ភូមិគោកដូង សង្កាត់ទឹកវិល។

នគរបាលចុះពិនិត្យកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះនេះឈ្មោះ អ៊ឹង ប៊ុននី អាយ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

យោងតាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរបស់កម្លាំងនគរបាលជំនាញ និងការសាកសួរស្រាវជ្រាវពីក្រុមគ្រួសារបញ្ជាក់ថា ស្ត្រីរងគ្រោះពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។ មូលហេតុដែលបណ្តាលឲ្យស្លាប់ដោយសារ ស្ត្រីរងគ្រោះជាមនុស្សញៀនស្រារាំរ៉ៃ និងមានជម្ងឺសរសៃប្រសាទ សង្ស័យស្រវឹងសា្រខ្លាំង ហើយក៏ខ្យល់គស្លាប់តែម្តង។

បច្ចុប្បន្ន សាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor