អ្នកទេសចរណ៍បានថតឃ្លីបវីដេអូ សពក្មេងស្រីអ្នកមានបុណ្យជនជាតិមិកស៊ិកូ អាយុ ៣០០ ឆ្នាំ ដែលដំកល់នៅក្នុងទូ ស្រាប់តែបើកភ្នែកខ្លួនឯងមិនគួរឱ្យជឿ ដែលសង្គមអនឡាញសង្ស័យថា តើជាការកាត់ត ឬ យ៉ាងណា?
The Sun បានផ្សាយឃ្លីបវីដេអូខ្មោចបើកភ្នែកដ៏ចម្លែកនេះ ក្នុងឱកាសទៅទស្សនានៅវិហារ Guadalajara Cathedral ក្នុងរដ្ឋហាលីស្កូ ប្រទេសមិកស៊ិកូ ដែលជាកន្លែងដំកលើសពក្មេងស្រីអ្នកមានបុណ្យព្រះនាម សានតា អ៊ីណូសេនសៀ (Santa Inocencia) អាយុ ៣០០ ឆ្នាំ ដែលត្រូវបញ្ចុះក្នុងមឈូសកញ្ចក់ ។

នៅក្នុងឃ្លីបវីដេអូឃើញសពអ្នកមានបុណ្យប្រិចភ្នែក ដែលកាមេរ៉ាបានចាប់យករូបភាពបានច្បាស់ ។ ទោះយ៉ាងណាក៏ដោយ ក្រោយពីឃ្លីបវីដេអូបានសែរពេញអនឡាញ ក៏មានអ្នកលេងអ៊ីធឺរណេតមួយចំនួនជឿថា ជាឃ្លីបកាត់តដើម្បីឱ្យល្បីប៉ុណ្ណោះ ស្របពេលដែលអ្នកខ្លះទៀតជឿថាជាថាមពលពីព្រះជាម្ចាស់ ។
ដំណើររឿងនិទាននិយាយថា នាងតូចជាក្មេងស្រីជនជាតិមិកស៊ិកូ នាងចង់ចូលរួមក្នុងពិធីទទួលសីលមហាស្និទ្ធ (First Communion) ជាមួយមិត្តភក្តិ ប៉ុន្តែត្រូវឪពុកហាមដាច់ខាតមិនឱ្យចូល តែទីបំផុតនាងជម្នះចូលឱ្យខាងតែបាន រហូតឪពុកនាងចាប់បាន ក៏ប្រើកាំបិតចាក់កូនស្រីចំដើមទ្រូងក៏ដាច់ខ្យល់ទៅ ។ បន្ទាប់មកសពកុមារីនេះត្រូវរក្សាទសភាពមិនឱ្យស្អុយ ក្នុងព្រះវិហារអស់កាល ៣០០ ឆ្នាំ រហូតមើលទៅដូចរូបចម្លាក់ ៕ សូរ្យរិទ្ធ : រូបភាពពី Virally
ប្រភព មតិអ្នក
