មនុស្សយើងម្នាក់ៗកើតមកសុទ្ធសឹងតែប្រឈមនឹងសេច់ក្តីលំបាកទាំងអស់ មុននឹងទទួលយកនូវសេច់ក្តីសុខចំរើន និងភាពស្រណុកសុខស្រួល ។ ថ្ងៃនេះប្រិយមិត្តអ្នកអានដែលធ្លាប់ឆ្លងកាត់ជីវិតដ៍កម្សត់កម្រ ជិះកង់ឌុបគ្នាទៅសាលា អាចនឹងមានអារម្មណ៍នឹកដល់អតីតកាល ពេលដែលបានឃើញរូបថតមួយសន្លឹកនេះ តាមរយៈ TVFB ដែលបានបង្ហាញរូបភាព និងអត្ថន័យមួយនេះឡើង ÷
"(( រយលានអត្ដន័យដែលមិនអាចបំភ្លេចបាន )) ធ្លាប់ជិះកង់ទៅរៀនទេអ្នកទាំងអស់គ្នា ខ្ងុំពិតជាស្រណោះ ណាស់ ពេលដែលឃើញប្អូនៗពីរនាក់ស្រលាញ់ការ សិក្សា ធ្វើអោយខ្ងុំនឹកឃើញកាលនៅសិក្សា មិនមានម៉ូតូល្អជិះទៅរៀនដូចកូនគេទេ គឺមានតែកង់មួយជិះទៅរៀន ពិសេសណាស់ទៅហើយសំរាប់ខ្ងុំ ព្រោះឪពុកម្តាយខ្ងុំគាត់លំបាកណាស់ តែខ្ងុំមិនធ្លាប់គិតចុះចាញ់ឡើយ ព្រោះខ្ងុំចង់យកឈ្នះភាពខ្វះខាតរបស់គ្រួសារខ្ងុំ ហើយខ្ងុំតែងតែគិតថា វាសនាមនុស្សយើងមិនអាចមើលឃើញឡើយ ថ្ងៃនេះលំបាក ថ្ងៃស្អែកមិនប្រាកដ ថាលំបាកទៀតឯណា ព្រោះយើងមានចំនេះវិជ្ជាជាទ្រព្យមិនអាចបាត់បង់ឡើយ ។ ខំប្រឹងសិក្សាណាប្អូនៗព្រោះជោគវាសនាមនុស្សម្នាក់ៗ មើលមិនឃើញឡើយ ទោះពេលនេះយើងលំបាក ថ្ងៃក្រោយមិនប្រាកដថាលំបាករហូតទេ នៅពេលដែលយើងដើរទៅមុខមិនចុះចាញ់នោះ ។ សូ៊រៗៗ ពីក្រុមការងារ TVFB"
