
ក្មេងស្រីម្នាក់បានបាត់ខ្លួនពីផ្ទះជាច្រើនថ្ងៃ call ក៍មិនចូល ដែលធ្វើឱ្យឪពុកម្តាយ ទន្ទឹងចាំផ្លូវនាងទាំងព្រួយបារម្មណ៍ជាខ្លាំង ។ នេះបើយោងតាមប្រភពគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ស្ដេច ស្វា បានប្រកាស ស្វែងរកនាង ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ÷
" សូមជួយ share ផង ក្មេងស្រីបាត់ខ្លួន ៥ ថ្ងៃមកហើយ មិនឃើញត្រលប់មកផ្ទះនៅឡើយ call ក៏មិនចូល ឪពុកម្តាយ បងប្អូង នាងចាំមើលផ្លូវគ្រប់គ្នា នាងមានអាយុប្រហែល ២០ ជាង ជិះម៉ូតូ ម៉ាក Suzuki Let ពណ៌ ស ផ្លាកលេខ ១FR-9490 បើបានឃើញ សូមជួយ ទាក់ទងលេខទូរស័ព្ទ ០១៥ ៣៨ ៨០ ៣១ , ០១០ ៤២៨ ៦១១"
សូមប្រិយមិត្តមេត្តាជួយស៊ែរជាបន្ទាន់ផង ឪពុកម្តាយនាង ព្រួយបារម្មណ៍ណាស់ ។
