
ពិតជាខ្លោចចិត្តជាយ៉ាងខ្លាំងក្រោយពីបានឃើញរូបថត២សន្លឹក ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានម៉ោងមុននេះ ដោយគណនីមួយដែលមានឈ្មោះ យស សីុថា បង្ហាញពីបុរសម្នាក់កើតជំងឺចម្លែកដុះសាច់ខុសប្រក្រតីពីមនុស្សធម្មតា ដែលមើលទៅហាក់ដូចជាពិបាកក្នុងជីវិតប្រចាំថ្ងៃណាស់ ។
គណនីខាងលើបានរៀបរាប់ថា ÷ "ផ្ញើរូបនេះជូនបងប្អូន សប្បុរសជន អង្គការ និងគ្រូពេទ្យ ទាំងអស់ មិនមែននៅប្រទេសគេទេ គឺនៅស្រុកខ្មែរយើងទេ ពិតជាគួអោយអាណិតណាស់ សត្វលោកពិតជាមានកម្មរៀងៗខ្លួន។ តាពុំ ដុះសាច់ពេញខ្លួនទីទ័លក្រ រស់នៅភូមិស្នោ ឃុំសេនារាជ្យឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។ 😥😥😥" សូមមេត្តាជួយស៊ែរផង ដើម្បីស្វែងរកសប្បុរសធម៍ សូមអរគុណ ។
