
ភ្នំពេញ៖ នារីជនរងគ្រោះដែលត្រូវឃាតករសម្លាប់ នៅផ្ទះសំណាក់ អូ យេស ពេលនេះត្រូវបានស្គាល់អត្តសញ្ញាណហើយ សពក៏ត្រូវបានក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យសពផងដែរ។
នាង ឈ្មោះ អាង វណ្ណា អាយុ២២ឆ្នាំ បម្រើការងារនៅខារ៉ាអូខេ ហេង ហេង នៅម្តុំ DN ស្នាក់នៅផ្ទះជួលលេខ១៦CC ផ្លូវលេខ១០៣ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ។
នារីរងគ្រោះត្រូវបានបុរសជាសង្សារច្របាច់កសម្លាប់ទុកសពចោលទាំងអាក្រាតកាយននលគកនៅក្នុងផ្ទះសំណាក់ «អូ ! យេស» ប្លន់យកទ្រព្យសម្បត្តិមួយចំនួនដូចជា ទូរស័ព្ទដៃម៉ាក iPhone 6 plus ១គ្រឿង កងដៃ៣កង និងខ្សែកប្លាទីន១ខ្សែផងដែរ ។
សង្ឃឹមសមត្ថកិច្ចនឹងតាមស្រាវជ្រាវចាប់ឃាតករបានឆាប់ៗ គ្រឿងអលង្ការរបស់នាងមានដូចក្នុងរូបថតនាងពាក់ស្រាប់ អាស្រ័យហេតុនេះអាជីវករទាំងឡាយជៀសវាងទិញប៉ះរបស់ចោរ សូមពិនិត្យក្នុងរូបនូវភិនភាគកងដៃ និងខ្សែករ ទូរស័ព្ទ ហើយបើករណីសង្ស័យសូមប្រញាប់ប្តឹងសមត្ថកិច្ចជាបន្ទាន់។
សូមជួយ like និង share ផង!
ប្រភព Ny savuth







