
តារាសម្តែងស្រីខ្ពស់ស្រលះ ចន ច័ន្ទលក្ខិណា បានទទួលការរិះគន់ ពីសំណាក់ អ្នកគាំទ្រមួយចំនួន ក្រោយពីតារារូបនេះ ធ្វើជាគ្រូបង្វឹក ក្នុងកម្មវិធី «ខ្មែរស៊ូភើម៉ូឌែល» ជាមួយនឹង តារាសម្ដែង មាន សូនីតា និងបរវកញ្ញាហ្គេ្រន កញ្ញា ស្រីនាថ ខណៈកម្មវិធីនេះ មានផលិតករ ជាជនជាតិថៃ ហើយត្រូវបានគេរិះគន់ថា បានចម្លងស្ទីល មកពីប្រទេសថៃទាំងស្រុង។ន
នេះជាខ្លឹមសារអ្នកនាង ចន ច័ន្ទលក្ខណា បានបកស្រាយ ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អំពីបញ្ហានេះ ÷
" សួស្តីអ្នកទាំងអស់គ្នា 1រយះនេះរវល់បន្តិចអត់បានឆ្លើយឆ្លងជាមួយបងប្អូនហើយក៏ធុញនិងព័តមានមួយចំនួនដែលកេងចំណេញលើការផុស status របស់ខ្ញុំដោយយកទៅភ្ជាប់សាច់រឿងនិងអ្នកផ្សេងហើយបង្កើតជាសាច់រឿងវែងឆ្ងាយ ខ្ញុំអត់ចង់ល្បីទេ ខ្ញុំចាស់ហើយ ខ្ញុំឃើញព័តមាននេះប៉ុន្មានថ្ងៃហើយ ហើយក៏មានអ្នកផ្ញើរការរិះគន់របស់ទស្សនិកជនចំពោះខ្ញុំអោយខ្ញុំមើលដែរ អរគុណចំពោះការរិះគន់ចំពោះខ្ញុំ តែខ្ញុំត្រឹមតែជាគ្រូបង្វឹកដែលគេអញ្ជើញអោយធ្វើជា Mentor មិនមែនជាអ្នកផលិតកម្មវិធី មិនមែនជាអ្នកដឹកនាំកម្មវិធី ហើយក៏មិនមែនជាគណះកម្មការ បើរិះគន់កម្មវិធីគឺខ្ញុំមិនខឹងនិងរើសយកដាក់ខ្លួនទេ តួនាទីរបស់ខ្ញុំគឺបង្ហាត់កូនក្រុមរបស់ខ្ញុំអោយល្អតាមវិញ្ញាសារនិមួយៗដែលអ្នកដឹកនាំគេតម្រូវបើរិះគន់ខ្ញុំបង្ហាត់កូនក្រុមមិនបានល្អគឺខ្ញុំទទួល ព្រោះសមត្ថភាពខ្ញុំគឺមានតែប៉ុណ្ណឹង ។ អរគុណ"


