ខណៈដែលកម្ពុជាជួបជាមួយនឹងហុងកុង នាយប់ថ្ងៃទៅ ៦ តុលា ឆ្នាំ២០១៦ ស្របពេលដែលមេឃកំពុងតែភ្លៀងយ៉ាងសស្រាក់សស្រាំផងនោះ ស្រាប់តែក្មេងស្ទាវមានគ្នា ២ ទៅ ៣នាក់ បានវាយតប់គ្នាផ្អើលគេផ្អើលឯង និងរំខានមនុស្សរាប់ម៉ឺននាក់ដែលកំពុងអង្គុយមើលការប្រកួត ក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់យកទៅណែនាំ។
ក្នុងនោះដែរ តាមរយៈផេក Facebook របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានរៀបរាប់ថា៖ “ក្រោមដំណក់ភ្លៀងដ៏គ្មានក្តីមេត្តា ការប្រកួតបាល់ទាត់រវាងកម្ពុជា និងហុងកុងនាយប់ថ្ងៃទី០៦-១០-២០១៦ កីឡាករម្នាក់ៗ ប្រឹងលេងទាំងហាលភ្លៀងទទឹកខ្លួនជោគ រីឯទស្សនិកជនពេញស្តាត តស៊ូអង្គុយមើលហាលភ្លៀងយ៉ាងសប្បាយរីករាយ ដោយឡែកតែយុវជនឈាមរាវពីរបីនាក់ បែរនាំគ្នាបង្កចលាចល បំផ្លាញកិត្តិយសជាតិខ្លួនឯង សម្តែងរិទ្ធិវាយតប់គ្នា ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានពីរនាក់ យកមកអប់រំផងដែរ។”
គួរបញ្ជាក់ថា ខណៈពេលនេះនៅពហុកីឡាដ្ឋានជាតិការប្រកួតបាល់ទាល់ដកស្រង់បច្ចេកទេស លក្ខណៈមិត្តភាព រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហុងកុង បាននឹងកំពុងប្រព្រឹត្តិក្រោមដំណក់ទឹកភ្លៀង ក្រោមក្រសែភ្នែករបស់មនុស្សរាប់ម៉ឺន ដែលបានទៅគាំទ្រក្រោមភ្លៀងមិនដាច់គ្រាប់ជាមួយក្រុមកីឡាករដែរ ដើម្បីជាការលើកទឹកចិត្ត។ តែចម្លែកអីមនុស្សមួយក្ដាប់តូច បានបំផ្លាញបរិយាកាស ក៏ដូចជាបំផ្លាញកិត្តិយសជាតិទាំងមូលផងដែរ ស្របពេលដែលអន្តរជាតិកំពុងអោយតម្លៃលើអ្នកគាំទ្របាល់ទាត់របស់កម្ពុជា៕

ទស្សនាវីដេអូ៖ <៊p> 




