header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តើចង្វាក់ រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ ដែលជាចង្វាក់ដ៏មានប្រជាប្រិយភាពរបស់ខ្មែរ ដើមកំណើត និងប្រវិត្តកើតចេញពីណាមក?
គ្រាន់តែលឺភ្លេងប្រគុំឡើងនូវ ចង្វាក់រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ ម្នាក់ៗមិនថា ចាស់ ក្មេង នាយម៉ឺន សព្វមុខមន្រ្តីទេ គឺថា ចេះរាំគ្រប់ៗគ្នា ហើយម្នាក់ៗប្រាកដជាច្បាស់ណាស់ថា ចង្វាក់ទាំងនេះជារបស់ខ្មែរ ដែលមានតាំងពីយូរលុងណាស់មកហើយ លើកលែងតែក្បាច់រាំដូចជាម៉ាឌីហ្សុន បូលីរ៉ូ ស្ល៊ូ ឬcha cha cha ចេញ ។ តើចង្វាក់នេះ មានដើមកំណើត និងប្រវិត្តយ៉ាងដែរ ។

ជួប និងសាកសួរសាស្រ្តាចារ្យ និង រៀមច្បង នៅសាលាវិចិត្រសិល្បៈមួយចំនួនមកទើបដឹងថា ក្បាច់រាំរបស់ខ្មែរ ស្ទើតែទាំងអស់ មិនមែនជាក្បាច់ ដែលខ្មែរយើងបង្កើតថ្មីឡើងទេ លើកលែងតែក្បាច់រាំជាចង្វាក់ក្បាច់ចេញ ព្រោះចង្វាក់រាំក្បាច់នេះ ខ្មែរយើង បានយក ចេញពីរបាំអប្សរា មកច្នៃ ឲ្យទៅជាចង្វាក់រាំសម្រាប់រាំក្នុងពិធីប្រពៃណី ដូចជាបុណ្យ ឬរៀបការជាដើម។

ជាមួយគ្នានេះដែរ ចំពោះក្បាច់រាំ ដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ និង ឡាំលាវ គឺចាស់ៗខ្មែរយើងពីដើម បានយកបទរបស់ឡាវ(ពីដើមគេហៅ ថាលាវ)នេះមកច្នៃឲ្យក្លាយមកជារបស់ខ្មែរទេ។មិនមែនជាក្បាច់ចំតួរបស់ខ្មែរយើងឡើយ ដោយគ្រាន់តែខ្មែរយើង មានបទពិសោធន៍ពីកែ អាចកែច្នៃរបស់គេឲ្យក្លាយជារបស់ខ្លួនបាន។ខ្មែរយើងច្នៃ ល្អជាងម្ចាស់ដើម(ប្រទេសឡាវ)គេទៅទៀត។

លោកសាស្រ្តាខ្លះបាននិយាយថា ដោយសារតែមូលហេតុងហ្នឹងហើយ ទើបចង្វាក់រាំរបស់ខ្មែរយើងនេះ មានឈ្មោះថា រាំសារ៉ាវាន់ និង រាំ ឡាំលាវ គឺមកពីពាក្យដើមជាភាសាឡាវ ឬឡាំថូន ដែលមានន័យថា រាំតាមសំឡេងភ្លេង(ថូន tone)។

ទោះជាយ៉ាងនេះក្តី ក៏គេមិនអាចដឹងថា ក្បាច់ ឬចង្វាក់រាំទាំងនេះ ត្រូវបានកែច្នៃ ឬបង្កើតឡើងដោយអ្នកណា នៅឆ្នាំណានោះទេ ប៉ុន្តែ តាម រយៈល្ខោនប្រម៉ោទ័យ ដែលបង្កើតឡើងដោយលោកយាយម៉ែម៉ឺន ក្បាច់ ឬចង្វាក់រាំទាំងនេះ ប្រហែលកើតក្នុងទសវត្សរ៍ឆ្នាំ៥០ ព្រោះលោកយាយម៉ែម៉ឺន មកធ្វើការបម្រើ ឬធ្វើជាអ្នករបាំព្រះរាជទ្រព្យ តាំងពីលោកយាយនៅក្មេង(អាយុប្រហែល៧ឆ្នាំ) ហើយលោក យាយម៉ែម៉ឺន នេះទៀតសោត ត្រូវបានមន្រ្តីបម្រើការនៅក្នុងព្រះបរមរាជវាំងអះអាងថា លោកយាយគឺជាជនជាតិឡាវ(លាវ)ទេ មិនមែនជាកូនខ្មែរសុទ្ធទេ។

ជាមួយគ្នានេះដែរ ការកើតឡើងនូវចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និង ឡាំលាវ នេះ គឺវាតំណាលគ្នានឹងការកើតឡើង នូវវង់តន្រ្តីសម័យ របស់ខ្មែរ ដែលមានលោកមែប៊ុន លោកសុះម៉ាត់ លោកស៊ីនស៊ីសាមុត និង អ្នកចម្រៀងង អ្នកន្រ្តីដ៏ល្បីឈ្មោះជាច្រើនទៀតដែរ។ តាមប្រសាសន៍ព្រឹទ្ធាចារ្យ លោកតាឆេងផុន ដែលជា អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ បានឲ្យដឹងកាលពីឆ្នាំ២០០៦ថា កាលលោកនៅជាប្រធានសិល្បៈសមាគមអាស៊ាន ប្រទេសវៀតណាម ដោយមើលឃើញចង្វាក់រាំរបស់ខ្មែរ មើលទៅសប្បាយ និង ល្អម្យ៉ាង បានស្នើមកលោក ក្នុងបំណងចង់បង្កើតចង្វាក់រាំវង់ រាំក្បាច់ និង ឡាំលាវនេះដែរ ប៉ុន្តែ លោកបានបដិសេធថា ប្រទេសយើងមិនធ្លាប់មាន មិនគួរឲ្យមានទេ។ឯប្រទេសគេ ដែលមានហើយឲ្យគេមានចុះ ។
  សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេសឡាវ បានស្នើសុំចង្វាក់រាំវង់ ចូលជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោក តើការស្នើសុំនេះ វាពិតជាត្រឹមត្រូវ និងសមស្របដែរឬទេ ហើយតើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រតិកម្មយ៉ាងទៅចំពោះការស្នើសុំរបស់ប្រទេសឡាវនេះ នឹងមានអំណេះអំណាងយ៉ាងដូចម៉េចដែរ ៕

ដកស្រង់ទាំងស្រុងពីប្លក់ឈ្មោះ(ខំស៊ី)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post