Sponsor

ចំណងស្នេហាគឺជាសម្ព័ន្ធភាពដ៍ប្រទាក់ក្រឡា រវាងមនុស្សពីរនាក់។ ចំពោះមនោសញ្ចេតនា ឬក៍ក្តីស្រលាញ់ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន គឺជារឿងមួយដែលគ្រប់គ្នាត្រូវតែស្វែងរក និងដើររួមគ្នាលើវិថីជីវិតទៅអនាគត។


យ៉ាងណានោះមនុស្សយើងគ្រប់គ្នាកើតមកមានជីវិតសុទ្ធតែទទួលបាននូវលក្ខខណ្ឌ ពិសេសមួយពីធម្មជាតិ ដូចយើងឃើញជាក់ស្តែងនៅក្នុងសង្គមនាពេលបច្ចុប្បន្ន អ្នកខ្លះមានមុខមាត់ស្អាតតែពិការអវៈយវៈ ចំណែកអ្នកខ្លះទៀតកើតមកជាមនុស្សហើយ មិនមានសំលេងដើម្បីនិយាយទំនាក់ទំនង់ជាមួយអ្នកដទៃ ។


ពេលនេះយើងខ្ញុំនឹងបង្វែរអារម្មណ៍មិត្តអ្នកអានមកនិយាយរឿងមនុស្សស្រលាញ់ភេទដូចគ្នាវិញម្តង បើទោះប្រទេសកម្ពុជាពុំទាន់មានមាត្រា ច្បាប់ដែលផ្តល់សិទ្ធិអោយមានការៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នាក៍ដោយ ក៍មានក្រុមមនុស្សស្រលាញ់ភេទដូចគ្នាជាច្រើនហ៊ានទទួលស្គាល់ការពិតដោយខ្លួនឯង ដែលរួមមានទាំងស្រីស្រលាញ់ស្រី និងប្រុសស្រលាញ់ប្រុស ។


ក្នុងអត្ថបទនេះដែរយើងខ្ញុំក៍ និងលើកយកនារីដ៍ស្រស់ស្អាត់១គូបាននិងកំពុងតែផ្អែមល្ហែមហើយ ថតរូបបង្ហាញលើប្រព័ន្ធហ្វេសប៊ុកដែលមើលទៅគួរអោយច្រណែន ដូច្នេះពួកយើងមានតែជូនពរអោយពួកគាត់ស្រលាញ់គ្នារហូតដល់ថ្ងៃអវសាន្ត ។

ដោយ៖ នួន អេឡិចស្តា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor