Sponsor

ប្រភពពីព័រទុយហ្កាល់៖

បន្ទាប់ពីមានការបង្ហោះវីដេអូរសើបមួយ ដែលម្តាយចាប់កោរសក់កូនស្រីរបស់ខ្លួនអស់មក ធ្វើអោយមជ្ឈដ្ឋានអ្នកលេងបណ្តាញសង្គមហ្វេសបុក មានការទាស់ពាក្យសម្តីគ្នាពេញពិភពលោកតែម្តង។

ហេតុការណ៍នោះកើតឡើងមានដូចតទៅ នារីក្រមុំដែលត្រូវម្តាយដាក់ទណ្ឌកម្ម រហូតដល់កោរសក់ទាំងអស់ចោលនោះ គឺដោយសារតែនាងនៅសាលារៀន បានវាយធ្វើបាប និងគំរាមកំហែងសិស្សរួមថ្នាក់ម្នាក់ដែលកើតមានជំងឺមហារីកពុំអាចព្យាបាលបាន។

ក្រោយពីឪពុកម្តាយចាប់កោរសក់ រួចថតវីដេអូឃ្លីបសកម្មភាពនោះយកទៅបង្ហោះនៅតាមសង្គមហ្វេសបុក ទើបធ្វើអោយប្រិយមិត្តជាច្រើនមានអ្នកខ្លះគាំទ្រទង្វើររបស់ឪពុកម្តាយ និងមានអ្នកខ្លះរិះគន់ចំពោះទង្វើរនោះថា "ព្រៃផ្សៃណាស់ កូនស្រីគួរត្រូវបានដាក់ទោសតាមវិធីសាស្ត្រផ្សេង មិនគួរចាប់កោរសក់បែបនេះឡើយ ហើយបង្ហោះអោយអ្នកដទៃមើលឃើញថែមទៀត"។

មានអ្នកខ្លះទៀតបានទាក់ទងទៅសមត្ថកិច្ចអោយចាប់ខ្លួនឪពុកម្តាយនោះមកដាក់ទោសទៀតផង។

វីដេអូខាងក្រោមអាចប៉ះពាល់ដល់អារម្មណ៍លោកអ្នក សូមទស្សនាដោយប្រុងប្រយ័ត្ន

សូមទស្សនាវីដេអូ៖

ប្រភព Khmeraid

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor