
ឆ្លើយតាមការស្នើសុំរបស់ប្រិយមិត្តដែលចង់ស្គាល់ពីយុវតី ដែលស្រលាញ់រូបិយវត្ថុខ្មែរ ក្រុមការងារយើងខ្ញុំបានជជែកសួរ និងស្គាល់ឈ្មោះរបស់យុវតីគឺ សារី ពីនយ៉ាដា ដូចខាងក្រោមនេះគឺជាការសម្ភាសន៍រវាងក្រុមកាងារ Amapapa News និងយុវតី សារី ពីនយ៉ាដា ÷
ក្រុមការងារ : សួស្តី! ប្អូន ពីនយ៉ាដា ។
ពីនយ៉ាដា : ចា៎! សួស្តីបង!
ក្រុមកាងារ : បងមកនេះគឺ ចង់បានជីវប្រវត្តិ ខ្លះៗរបស់ប្អូន ដោយសារតែមានបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចង់ស្គាល់ប្អូនក្រោយពីប្អូន បន្ទាប់ពីក្រុមការងារបង បានចុះផ្សាយរឿងប្អូនស្រលាញ់ប្រាក់រៀលខ្មែរ។ តើប្អូនអានជំរាបជូនខ្លះៗបានទេ ?
ពីនយ៉ាដា : ចា៎! បង!
ក្រុមការងារ : តើប្អូនមានទីលំនៅ នៅឯណា ?
ពីនយ៉ាដា : បច្ចុប្បន្ន ប្អូនមានទីលំនៅ ភូមិ កណ្តាល សង្កាត់ កំពង់ប្រណាក់ ក្រុង ព្រះវិហារ ។
ក្រុមការងារ : តើប្អូនអាយុប៉ុន្មាន ហើយរាល់ថ្ងៃ ប្អូនកំពុងធ្វើអ្វី ?
ពីនយ៉ាដា : ប្អូនអាយុ១៦ឆ្នាំ ហើយប្អូនទើបបញ្ចប់បាក់ឌុបឆ្នាំ២០១៦នេះ ។
ក្រុមការងារ : តើប្អូនសិក្សាបន្តទេ ?
ពីនយ៉ាដា : ប្អូននឹងសិក្សាបន្ត ផ្នែកច្បាប់មុខជំនាញមេធាវី ប៉ុន្តែឆ្នាំនេះពុំទាន់បានចូលរៀនទេ ដោយហេតុរវល់ការងារ ជួយសម្រាលគ្រួសារខ្លះៗសិនបង ចាំឆ្នាំក្រោយបានចូលរៀន។
ក្រុមការងារ : តើប្អូនអាចប្រាប់ឈ្មោះ គណនីហ្វេសប៊ុក ដល់បងប្អូនចង់រាប់អាន បានអត់ ?
ពីនយ៉ាដា : ចា៎!បាន ! គណនីហ្វេសប៊ុកខ្ញុំមានឈ្មោះថា Pinyada Kon Mak Ta ។
ក្រុមការងារ : បងអរគុណប្អូនហើយ !
ពីនយ៉ាដា : ចា៎! អរគុណដូចគ្នាបង !








