Sponsor

គណនីហ្វេសប៊ុកមួយមានឈ្មោះថា Denny Kwan គឺជាគណនីរបស់តារាស្រីម្នាក់ដែលទទួលបានភាពល្បីល្បាញ ដោយសារភាពសិុចសីុ អ្វីជាចំណាប់អារម្មណ៍នោះគឺកញ្ញា ដេននី ក្វាន់ ដែលជាតារាសម្តែងទើបនឹងរះថ្មីថ្មោង តែទទួលបានចំនាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកគាំទ្រ ហើយក៍ជាតារារះជាយដែនលើទឹកដីខេត្តព្រះវិហារ ។



ប៉ុន្មានម៉ោងមុននេះ ដេននី ក្វាន់ បានផូស Status លើគណនីហ្វេសប៊ុកផ្ទាល់ ដែលនិយាយទាក់ទងជាមួយ នឹងសេវាកម្មវីងថា ៖


" អត់យល់ពីWingសោះប្រហែលមួយសប្តាហ៏មុនខ្ញុំវេ៉លុយអោយភ្ញៀវថ្លៃអីវា៉ន់ បុ៉ន្តែពេលនោះខ្ញុំហៅលេខកូដអោយគេហើយខ្ញុំក៏ចោលក្រដាស់នឹងទៅក្រោយមកទៀតគេថាដាក់មកខុសលេខទូរសព្ទ័ចឹងខ្ញុំក៏ប្រាប់គេថាទុកលេខកូដនឹងសិនទៅព្រោះខ្ញុំបានចេញមកភ្ជុំនៅខេត្តចាំមកពីខេត្តវិញខ្ញុំនឹងទៅដកលុយខ្ញុំមកវិញ ហើយថ្ងៃនេះខ្ញុំទៅដកបែរជាគេថាទាល់តែឆែកមា៉សីុនមើលសិនប្រហែលមួយសប្តាហ៏ទៀតទើបគេខលប្រាប់វិញ ហុឺ.. ខ្ញុំមិនយល់ទេលេខកូដនៅនឹងខ្ញុំហើយលេខទូរសព្ទ័ក៏ជាលេខខ្ញុំអ្នកផ្ញើរហេតុអ្វីគ្រាន់តែដកយកលុយខ្ញុំមកវិញពិបាកម្ល៉េះ? ខ្ញុំមិនសូវដឹងរឿងផ្ញើរលុយតាមWingចឹងហើយទើបខ្ញុំចង់សួរថាWingពេលយើងដាក់ខុសលេខទូរសព្ទ័ពេលយើងទៅដកវិញបានវិញភ្លាមអត់? ព្រោះពីមុនខ្ញុំដាក់ភ្លាមដកបានភ្លាមដូចគ្នាអោយតែត្រូវលេខកូដនឹងលេខទូរសព្ទ័អ្នកផ្ញើរ..លែងចង់ផ្ញើរលុយតាមWingទៀតហើយ.!" 


ដូចអ្វីដែលប្រិយមិត្តអ្ន្តកអានបានជ្រាប់ខាងលើមកហើយ ដូច្នោះសូមប្រិយមិត្តធ្វើការស្ទាបស្ទង់ត្រិះរិះពិចារណាដោយខ្លួនឯងថាតើ ដេននី ក្វាន់ និយាយទៅកាន់វីងក្នុងអត្ថន័យបែបណា!!

ដោយ៖ នួន អេឡិចស្តា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor