
ពាក្យថាសិល្បៈគឺមានន័យថា ជាកិរិយាប្រកបដោយកាយវិការទន់ភ្លន់ និងមានមនោសញ្ចេតនា ដ៍មុតមាំ ឬជាអ្វីដែលមនុស្សគ្រប់រូបអាចធ្វើបានតាមចរិកលក្ខណៈបុគ្គល ។
សិល្បៈនីមួយៗបានស្តែងអោយឃើញយ៉ាងច្បាស់ពីតម្លៃមនុស្ស សង្គមជាតិ និងវប្បធម៍ជាតិសាសន៍ដែលខ្លួនកំពងតែជ្រកកោន ។
ថ្ងៃនេះយើងខ្ញុំសុំនាំអារម្មណ៍មិត្តអ្នកអាន ក៍ដូចជាកូនខ្មែរគ្រប់រូបមកកាន់សិល្ប:សម្តែងវិញម្តង ទៅលើខ្សែភាពយន្តខ្មែរ របស់ផលិតកម្ម Rock ក្នុងរឿង "នារីវេទមន្ត" ដែលកំពុងតែធ្វើឲ្យមានការកក្រើកទាក់ទងនឹង តារាសម្ដែងរូបស្រស់ កញ្ញា ឌុច លីដា ក្នុងឈុតអាក្រាតកាយ។
ក្នុងនោះដែលក៍មានការរិះគន់យ៉ាងចាស់ដៃពីគណនីហ្វេសប៊ុកមួយមានឈ្មោះថា William Guang ដែលចោទជាសំណួរផងនោះ គឺគាត់និយាយ " ចឹងដេីម្បីអោយសិល្បៈខ្មែរល្បីល្បាញគឺត្រូវតែស្រាតហេីយមែនទេ?
តេីអត់មានវិធីថ្លៃថ្នូរណាដេីម្បីយឹតយោងសិល្បៈខ្មែរទេឬ? មានតែវិធីស្រាតថត ?
ម៉េចមិនថតសិចតែម្ដងទៅដេីម្បីអោយសិល្បៈយេីងវា ឆាប់ល្បាញល្បី"

តាមរយៈបទសម្ភាសន៍ ពាក់ពន័្ធជាមួយឈុតឆាតសាច់រឿងខាងលើកញ្ញា ឌុច លីដា បានផ្តល់ដូចខាងក្រោម "
នាងខ្ញុំសូមបញ្ជាក់ថា ក្នុងនាមខ្ញុំជាកូនខ្មែរ នារីខ្មែរ នាងខ្ញុំក៏ស្គាល់ពីវប្បធម៌ខ្មែរយើងដែរ ប៉ុន្តែអ្វីដែលនាងខ្ញុំធ្វើ គឺជាការលះបង់ ដើម្បីតែសិល្បៈ និងដើម្បីធ្វើឲ្យសាច់រឿងទាំងមូលល្អមើល។ ប៉ុន្តែក្នុងការថតគឺមានបច្ចេកទេស របស់អ្នកថត។ និយាយទៅខ្ញុំសូមមិនបញ្ជាក់ឲ្យបានក្បោះក្បាយទេ គ្រាន់តែចង់ឲ្យទស្សនិកជន ពិនិត្យមើលត្រង់ចំណុចហ្នឹងទាំងអស់គ្នា..!»។
ពេលមានសំណួរថា តើកញ្ញា ឌុច លីដា ស៊ីថ្លែប៉ុន្មានដែរ បានជាហ៊ានលះបង់ រហូតដល់ថ្នាក់ថតឈុតស្រាតបែបនេះ ? ភ្លាមនោះ លីដា ឆ្លើយថា ៖
«បញ្ហានេះ ខ្ញុំសុំមិននិយាយទេ ព្រោះជារឿងផ្ទៃក្នុង រវាងខ្ញុំ និងផលិតកម្ម ហើយខ្ញុំក៏សុំអភ័យទោសផង ដែលមិនអាចប្រាប់ត្រង់ ចំណុចនេះបាន!»"
ខាងក្រោមនេះជាបទសម្ភាសន៍ទាំងស្រុង ៖



ដូច្នេះសូមមិត្តអ្នកអានធ្វើការវាយតម្លៃដោយសតិបញ្ញា ។
ដោយ៖ អេឡិចស្ដា