ប្រភពពីហ្វេសបុក៖
នារីម្នាក់បានសំរក់ទឹកភ្នែក ក្នុងចិត្តអួលអាក់ សុខចិត្តនិយាយប្រាប់ពីទុក្ខលំបាករបស់ខ្លួនទៅកាន់មិត្តក្នុងហ្វេសបុក អំពីរឿងរ៉ាវស្នេហារបស់នាង។
អូនបានប្រាថ្នាក្នុង១ជីវិតអូនគឺមានតែបង សុខចិត្តកាន់ដៃបងដើរនៅលើផ្លូវជីវតមួយរហូតដល់ចាស់កោងខ្នង មិនថាជួបឧបស័គ្គធំប៉ុណ្ណា បងជាបុរសម្នាក់ដែលអស្ចារ្យសំរាប់អូនជារៀងរហូត។ បងបានសន្យានឹងអូនម្តេចខ្លះ? បងថាមិនចោលអូន គ្មានស្រីណាដែលអាចជំនួសអូនបានទេ មិនអាចរស់នៅដោគ្មានអូន តើទាំងនេះជាពាក្យពិតដែរឬទេ? ហេតុអ្វីថ្ងៃនេះខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ទឹកភ្នែកហូររហូតមិនឈប់សោះ យើងរស់នៅជាមួយគ្នាយូរប៉ុណ្ណាហើយ ហេតុអ្វីបងយកគេសំខាន់ជាងអូន តើបងស្គាល់គេយូរប៉ុណ្ណាហើយ? ថ្ងៃនេះបងបានធ្វើអោយនារីម្នាក់នេះត្រូវស្លាប់ទាំងរស់ ស្លាប់ដោយនៅមានជីវិត ក្នុងបេះដូងអូនឈឺខ្លាំងណាស់ តើបងមានដឹងពីអារម្មណ៍មួយនេះដែរឬទេ?
ជាចុងក្រោយបងនៅតែជាមនុស្សសំខាន់របស់អូន បងជ្រើសយកគេ សុខចិត្តទៅចោលអូន អូនមិនខឹងទេ តែអូនគ្រាំគ្រាក្នុងចិត្តខ្លាំងណាស់ អូនសូមជូនពរបងអោយបានក្តីសុខជាមួយនឹងស្រីថ្មីរបស់បង ដែលបងសុខចិត្តជ្រើសយកគេ។ សូមអោយមានក្តីសុខជាមួយនឹងអ្នកថ្មី ពីប្រពន្ធម្នាក់ដែលមានបេះដូងសំរាប់បង!





សូមទស្សនាវីដេអូ៖
ប្រភព Khmeraid