
ភ្នំពេញ៖ ក្រោមការស៊ើងអង្កេតដ៏ក្ដៅគគុកមួយ អំពីករណីសម្លាប់នារីម្នាក់នៅក្នុងផ្ទះសំណាក់ (អូយេស)ទាំងអាក្រាតកាយនោះមក នៅព្រឹកថ្ងៃទី២៩តុលា២០១៦នេះ នៅក្នុងប្លុកបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលឃាតកជាសង្សានឹងស្ដ្រីរងគ្រោះតែម្តង។
ឃាតកឈ្មោះ ចាន់ សុភ័ក្រ ហើយត្រូវជាសង្សាជាមួយ នារីរងគ្រោះតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ តាមការឆ្លើយសារភាព របស់ជនសង្ស័យ ឲ្យដឹងថា មូលហេតុដែលនាំឲ្យខ្លួនសម្លាប់ស្ដ្រីនេះ ក៏ព្រោះតែមានទំនាស់នឹងគ្នា ហើយជនសង្ស័យក៏បានច្របាច់កសម្លាប់ចោលតែម្ដង។ ករណីឃាតកម្មនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង១១និង៣០នាទី នៅចំណុចផ្ទះសំណាក់យីហោ (អូយេស) នៅមុខវត្តនាគវ័ន្ត បន្ទប់C20 ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនខ្លួនទៅសួរនាំបន្ថែម ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ។
សន្តិសុខយាមនៅផ្ទះសំណាក់ខាងលើលោក កុសល បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៤:៤០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ មានបុរសវ័យប្រហែលជាង៣០ឆ្នាំម្នាក់ ស្លៀកពាក់ស៊ីវិល ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហមក្រឡាការ៉ូ ខោពណ៌ខ្មៅជើងវែង បានមកជួលបន្ទប់ផ្ទះសំណាក់ពីឈ្មោះ ហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រង រួចក៏ឡើងទៅបន្ទប់កើតហេតុបាត់ទៅ។ លោកបន្តថា លុះដល់វេលាម៉ោង៥ល្ងាច ស្រាប់តែឃើញនារីរងគ្រោះអាយុប្រហែល២៨ឆ្នាំ ជិះម៉ូតូឌុបមិនចាំម៉ាកមកឈប់មុខផ្ទះសំណាក់ រួចក៏ដើរឡើងទៅជាន់ទី៣បាត់រហូត។
សន្តិសុខរូបនោះបានបន្តទៀតថា នៅវេលាម៉ោង១១ព្រឹកថ្ងៃនេះ នារីម្នាក់ឈ្មោះ ស្រី នាង ដែលជាអ្នកបោសសំអាតបន្ទុប់បានទៅគោះទ្វារហៅភ្ញៀវ តែមិនការឆ្លើយតប ក៏នាំគ្នាទៅយកសោបន្ទប់ចាក់មើល ស្រាប់តែឃើញនារីរងគ្រោះ បានដេកស្លាប់បាត់ទៅហើយទាំងខ្លួនអាក្រាតកាយ និងមានឈាមប្រឡាក់លើពូកទៀតផង រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង៕


