ក្មេងតូចដ៍មានវិចារណញាណម្នាក់បានរើសនូវទូរស័ព្ទ ដ៍ទំនើបមួយគ្រឿង តែអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ និង កោតសរសើរដល់ទឹកចិត្តក្មេងតូចម្នាក់នោះ គឺ បែរជាដើរសួររកម្ចាស់ទូរស័ព្ទដើម្បីប្រគល់ឱ្យវិញ ។
ខាងក្រោមនេះគឺជាកាអះអាងពីសំណាក់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sreyleak Tich បានរៀបរាប់ដូចខាងក្រោម ÷
"សួរស្តីអ្នកទាំងអស់គ្នា ខ្ញុំមានរឿងហួសចិត្តមួយចង់ចែករំលែកដល់អ្នកទាំងអស់គ្នា ថ្ងៃទី៩ ខែតុលាខ្ញុំបានចូលរួមក្នុងកម្មវិធីមួយនៅ AEON Mall ដោយមានមនុស្សយ៉ាងច្រើននៅទីនោះផងដែរ ។
ពេលដែលខ្ញុំកំពុងចូលរួចទស្សនានោះ (ក្រៅរបាំងដែក) ខ្ញុំបានចាប់អារម្មណ៍លើក្មេងប្រុសម្នាក់ (ក្នុងរបាំងដែក) ដែលវាបានអោនយកអ្វីម្យ៉ាងពីលើដី ហើយពេលវាងើបមកវិញខ្ញុំបានឃើញទូរសព្ទ័មួយគ្រឿងនៅក្នុងដៃរបស់វា មិនដឹងជា IPhone 6 ឬ 6+ ទេ (ព្រោះខ្ញុំមិនសូវស្គាល់សេរីរបស់វា) ហើយវាងាកមើលឆ្វេងមើលស្តាំដោយកាន់ទូរសព្ទ័ជាប់ តែខ្ញុំក៏ឈប់ចាប់អារម្មណ៍លើវាទៀតព្រោះគិតថាប្រហែលអ្នកណាផ្ញើអោយវាចូលថតរូបអោយហើយព្រោះវាក្មេងងាយស្រួលចូល (មិត្តភក្តិខ្ញុំក៏គិតបែបនេះដូចគ្នា) ក្មេងនោះឈរនៅទីនោះមួយសន្ទុះក៏ដើរចេញពីកម្មវិធីទៅបាត់ ចំនែកខ្ញុំនៅតែបន្តមើលកម្មវិធីតទៀត ។
តែមួយសន្ទុះក្រោយមកទៀតវាក៏ត្រលប់មកវិញហើយចូលទៅក្នុងនោះម្តងទៀត ខ្ញុំស្មានតែវាចូលទៅថតរូបតតែផ្ទុយស្រឡះគឺក្មេងនោះបានលើកទូរសព្ទ័ឡើងលើ (ពីមុខពូសន្តិសុខក្នុងកម្មវិធី)ហើយនិយាយថា "មានណាគេជ្រុះទូរសព្ទ័អត់ ញុំរើសបាន" ភ្លាមនោះម្នាក់ៗក៏ស្រឡាំងកាំង ហើយពូសន្តិសុខនាំគ្នាសួរក្មេងនោះត រើសបាននៅណា ពេលណា -ល-.... ។
បន្ទាប់មកគេក៏បានកំណត់គោលដៅថា គឺប្រហែលជារបស់ក្រុមអ្នកគាំទ្រមួយក្រុមមុននេះ (ជាជនជាតិថៃ) ដែលបានចូលទៅក្នុងវិធីដើម្បីជូនបាច់ផ្កាដល់តារាក្នុងចិត្តរបស់គេ ហើយពេលពួកគេចេញមកវិញក៏មានភាពរញេរញៃព្រោះចង្អៀត (មនុស្សច្រើន) ដែលអាចនិងមានភាគរយខ្ពស់ក្នុងការជ្រុះបាត់ទូរសព្ទ័ ។
បន្ទាប់មកមានពូសន្តិសុខម្នាក់ទៀតមកនិយាយថា "មើលក្មេងហ្នឹងអោយជាប់ផងគេទាក់ទងរកម្ចាស់ទូរសព្ទ័មកលូវហើយ" ។ ខ្ញុំក៏ឆ្ងល់មិុចអោយមើលកូនហ្នឹងអោយជាប់វិញ វាជាអ្នករើសបានហើយខំយកមកអោយវិញទៀតមិនមែនអ្នកលួចណាមិុចចាំបាច់មើលគ្នាធ្វើមើលតែគ្នាចោរចឹង សាកប៉ះអ្នកផ្សេងមើលហេងស៊យយកទៅប្រើបាត់ក៏មិនដឹង (ពេលក្មេងនោះរើសបានមិនមានជាប់Passwordទេ ព្រោះបើកCamera) តែចុងក្រោយទើបខ្ញុំដឹងពីមូលហេតុនៃការឃាត់ក្មេងទុករបស់ពូសន្តិសុខ.... ។
ពេលម្ចាស់ទូរសព្ទ័មកដល់ (ជនជាតិថៃ) ខាងសន្តិសុខក៏បានធ្វើការបញ្ចាក់ពីភាពជាម្ចាស់កម្មសិទ្ធិដោយចុះបិទទូរសព្ទ័ ហើយអោយគេចុចPasswordឡើងវិញ លិទ្ធផលគឺ ពួកគេពិតជាម្ចាស់កម្មសិទិ្ធពិតមែន ហើយខាងសន្តិសុខក៏ប្រគល់ទូរសព្ទ័ទៅម្ចាស់ដើមវិញ ហើយពូសន្តិសុខម្នាក់នោះបានយកក្មេងទៅមុខម្ចាស់ទូរសព្ទ័ដោយប្រាប់ថាក្មេងនេះហើយជាអ្នករើសបាន (នេះហើយជាហេតុផលដែលខ្ញុំឆ្ងល់រឿងឃាត់ក្មេងទុក នោះគឺសាគុណ) ។ រឿងដែលហួសចិត្តនោះគឺសាគុណនេះហើយ ដោយម្ចាស់ទូរសព្ទ័ (ជនជាតិថៃ) បានដកលុយ ១០០៛ ហើយហុចអោយក្មេងនោះ អ្នកនៅជុំវិញក៏គិតថាជនជាតិថៃនេះប្រហែលជាមិនស្គាល់លុយខ្មែរហ្នឹងស្មើប៉ុន្មានលុយថៃ (Baht) ចឹងពួកយើងក៏ជួយប្រាប់ថា ១០០៛ is ណឹងបាត (1Baht) បន្ទាប់មកទៀតជនជាតិថៃនោះក៏ដកលុយ ១០០៛ មកទៀត ពួកយើងក៏ថា ក៏ណឹងបាត (1Baht too) ហើយជនជាតិថៃនោះក៏ដង ១០០៛ មកទៀត (សាុំ JM) យើងក៏ថា ណឹងបាត (1Baht) សរុបគឺ ៣០០៛ ពួកយើងក៏ថា សាបបាត (3Baht) ចុងក្រោយជនជាតិថៃនោះក៏ហុច ៣០០៛ ទៅអោយក្មេងនោះជាសាគុណ ដែលធ្វើពួកយើងហួសចិត្តរួមទាំងពូសន្តិសុខផងដែរដែលខំឃាត់ក្មេងទុកដោយគិតថាយ៉ាងហោចណាស់ក៏បានលុយចាយប៉ុន្មានមឺុនដែរ ។
តែនេះ សាគុណដែលតបស្នងហ្នឹងទូរសព្ទ័ដែលមានតម្លៃរាប់រាយដុល្លា គឺបានត្រឹមតែ ៣០០៛ លុយខ្មែរ ស្មើនឹង 3Baht លុយថៃ មិនដល់ 3Baht ផង គិតថាពួកគេមិនដឹងតែខំនិយាយហើយថា 3Baht តែប៉ុណ្ណោះ....មិនយល់ ពួកគេហុចអោយ ៣០០៛ ហើយក៏ដើរចេញទៅបាត់ ទុកអោយពួកយើងដែលនៅនាំគ្នាហួសចិត្តនិយាយលែងចេញ ។ ~ អារម្មណ៍ខ្ញុំ : ខ្ញុំយល់ យល់ថាអ្នកខ្លះអាចគិតថាគេអោយប៉ុន្មានក៏ដោយជាសិទ្ធិរបស់គេ ទឹកចិត្តគេ តែវាហួសហេតុពេក ៣០០៛ 3Baht? សុំសួរថា បើអ្នកបាត់ទូរសព្ទ័រកលែងឃើញ តើអ្នកយក៣០០៛ ឬ3Bahtហ្នឹង ទៅទិញវិញ តើគេព្រមលក់អោយអត់? ។ មិនមែនមើលងាយទេ តែនិយាយអោយអាក្រក់ស្តាប់ទៅ ៣០០៛ យកអោយអ្នកសុំទានខ្លះ ពួកគេមិនព្រមយកផង! ។
អាស៊ូទឹកចិត្តក្មេងណាស់និយាយត្រង់អោយគ្នាតែ៥០០០៛ ក៏ខ្ញុំអស់ចិត្តដែរ តែនេះបានមក៣០០៛ ហុឹមចង់តែយកលុយហ្នឹងគុបដាក់កណ្តាលទេអា៎... តែមែន សុំសរសើរកូនហ្នឹងណាស់ រើសបានទូរសព្ទ័តម្លៃរាប់រយដុល្លា តែមិនមានគំនិតអាក្រក់រត់យករួចខ្លួនទេ បែរជាយកមកប្រគល់អោយម្ចាស់ដើមវិញ ទោះវាទទួលបានសាគុណត្រឹម៣០០៛ត្រលប់មកវិញក៏ដោយ ក៏វានៅតែសើច ញញឹម ពេលចប់កម្មវិធីខ្ញុំនៅឃើញកូនហ្នឹងលេងជាមួយគ្នាវាប៉ុន្មានអ្នកទៀតដោយសប្បាយដូចមិនមានអន់ចិត្ត ឬខឹងនឹងយាយ៣០០៛ (Nickname😌) ហ្នឹងសោះ...... សុំបញ្ជាក់ផងដែលថា គាត់និយាយអរគុណឬមិនអរគុណខ្ញុំមិនច្បាស់ទេ ព្រោះមិនសូវឮ តែពេលទទួលទូរសព្ទ័គឺគាត់សប្បាយរីករាយណាស់ក៏បានលើកដៃសំពះពូសន្តិសុខ ហើយអង្អែលក្បាលក្មេងផងដែរ ចាត់ទុកថាគ្រាន់បើដែរ អរគុណដែលបានអានដល់ចប់
សូមជួយពិចារណាមើលផង...😊😊" ពិតជាល្អប្រសើរកម្ររកបានណាស់ នូវទឹកចិត្តដ៍ល្អរបស់ក្មេងប្រុសម្នាក់នេះ ដូច្នេះយើងគួរគួប្បីយកគំរូតាមដើម្បីប្រាចាកភាពអាត្មានិយមរបស់ខ្លួន ។

