
គណនីហ្វេសប៊ុកមួយមានឈ្មោះថា Siek Bunnary បានរៀបរាប់នូវសប្បុរសធម៍ ដែលបានចូលរួមសង្គ្រោះក្មេងប្រុសម្នាក់ដែលកើតជំងឺមហារីកដៃយ៉ាងធ្ងន់ធ្ងរដូចខាងក្រោម ÷ "
#ក្មេងប្រុសមហារីកដៃធ្ងន់ធ្ងរទទួលជំនួយពីសប្បុរសជនតាមរយះប្អូនសៀកប៊ុនណារី ថ្ងៃទី10-10-2016 (រូបថតប្រគល់ជំនួយ)
ខ្ញុំបាទ សួន ឆន ជំនួសមុខអោយប្អូនប្រុស សៀក ប៊ុនណារី សូមសសេរថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនដែលផ្ញើរថវិកាមកជួយក្មួយប្រុស ណែវ ផានុន អាយុ16 មានមហារីកធ្ងន់ធ្ងរក្នុងរយះ1ឆ្នាំ កន្លះ ជាកូនទី3ក្នុងគ្រួសារក្រីក្រនៅភូមិចោងមោងឃុំចោងមោងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
ថវិកាគឺប្អូនប៊ុនណារីទទួលពីបងប្អូនសប្បុរសជនដូចរាយនាមខាងក្រោមនេះ ............
1-បងប្រុស យឿន សុីណាត នៅបាត់ដំបង 20 មុឺនរៀល
2-ប្អូនស្រី Van Van នៅភ្នំពេញ 10$
3-ប្អូនស្រី Chenda Leak 10$
4-ប្អូនស្រី Chhin Chanthun នៅភ្នំពេញ 10$
5-បងប្រុស ផល ក្នុយ នៅភ្នំពេញ 10$
6-បងប្រុស ឡាលីន អ៊ូ នៅភ្នំពេញ 10$
7-បងស្រី Som Bopha នៅភ្នំពេញ 10$
8-បងស្រី Khengdararth Bou នៅភ្នំពេញ 5 មុឺនរៀល
9-ប្អូនស្រី Rathkunthea Chhum នៅភ្នំពេញ 50$
10-បងស្រី ស៊ុន ហៀង និងស្វាមី បង ង៉ូ សំណាង នៅភ្នំពេញ 30$
11-ប្អូនស្រី #សុំមិនបញ្ចេញឈ្មោះ នៅអូស្ត្រាលី 30$
12-បងស្រី Sobrina San នៅសហរដ្ឋអាមេរិក 20$
13-បងស្រី Kimyi Chuon និងស្វាមី នៅសហរដ្ឋអាមេរិក 50$
14-មូលនិធិសង្គ្រោះបឋមនៅកូរេ បង្កើតឡើងដោយពលករខ្មែរនៅកូរេ 50$
15-ប្អូនប្រុស Hea Chea ពលករខ្មែរនៅកូរេ 10$
16-បងស្រី Va Chheng នៅសហរដ្ឋអាមេរិក 20$
17-បងស្រី Sopheap Chea និងស្វាមី សុីងហ្គាពួរ 20$
18-បងស្រី Sok Davin នៅភ្នំពេញ 20$
សរុបថវិកាបាន 360$ និង 25 មុឺនរៀល ............
ខ្ញុំបាទ សួន ឆន ជាចុងក្រោយនេះសូមអោយអ្នកម្ចាស់ជំនួយទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមប្អូនប៊ុនណារីមកជួយក្មេងកើតមហារីកដៃជំនួសនេះសូមអោយអ្នកម្ចាស់ជំនួយសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកំអោយស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ...
អាយុ...សូមអោយអាយុវែងយឺនយូរ
វណ្ណៈ...សូមអោយមានពណ៌សប្បុរកាយផូរផង់ស្រស់ថ្លា
សុខៈ...សូមអោយសុខកាយសប្បាយចិត្តគ្រប់ពេល
ពលៈ...សូមអោយមានកំលាំងកាយមាំមួនខ្លាំងក្លា
និងសម្បត្តិ3គឺ...សម្បតិ្តមនុស្ស...សម្បត្តិទេវតា...សម្បត្តិព្រះនិព្វាន...កំបីឃ្លៀងឃ្លាតឡើយ....សាធុៗៗ....
ពីខ្ញុំបាទ សួន ឆន និង សៀក ប៊ុណារី" ពិតជារឿងគួរអោយកើតសរសើខ្លាំងណាស់ចំពោះទឹកចិត្តខ្មែរយើងនាពេលបច្ចុប្បន្នដែលបានយោគយល់និងចេះចែករំលែកទុក្ខធុរ:គ្នា ។
ដូច្នេះយើងគប្បីបន្តទង្វើរនេះជារៀងរហូតដើម្បីសេច់ក្តីចំរើនប្រកបដោយមិត្តភាពក្នុងសង្គម ។





