
គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នួន អេឡិចស្តា បានប្រកាសរកជំនួយជួយដល់បងប្រុសម្នាក់ ដែលបានរៀបរាប់ដូចខាងក្រោម ÷
" ពុកម៉ែបងប្អូនអើយសូមកុំអូសរំលងម្តងចុះ!ខ្ញុំសុំសំពះម្រាមដៃដប់ពីចម្ងាយឱ្យពុកម៉ែបងប្អូនមេត្តាជួយឧបត្ថមដល់បងប្រុស ពិការ(ងាប់ដៃស្តាំ) នេះផង និងជួយ សៀរផូសបន្តឱ្យបានច្រើនៗ ព្រោះឥឡូវគាត់មិនដឹងមានទីពឹងនរណាទេ ឪពុកម្តាយស្លាប់ចោលហើយថែមទាំងគ្មានសាច់ញាតិបងប្អូនទៀត ម្យ៉ាងទៀតគាត់មានជំងឺឆ្គួតជ្រូកប្រចាំកាយ ។ ខ្ញុំក៍មិនអាចជួយគាត់បានធំដុំអីទេគ្រាន់តែប្រាក់២មឺុននេះបងប្រុសបានស្រក់ទឹកភ្នែកចំពោះមុខខ្ញុំ ។
ក្នុងនាមយើងជាកូនខ្មែរសូមបងប្អូនកុំមើលរំលងទុក្ខលំបាកកូនខ្មែរដូចគ្នាអី សូមជួយគាត់ទៅអាណិតគាត់ណាស់។ គាត់ឈ្មោះ ស្នា រស់នៅ ភូមិ ឈូក ឃុំ ត្បែងពីរ ស្រុក គូលែន ខេត្ត ព្រះវិហារ ទំនាក់ទំនងជួយមកដល់ផ្ទះគាត់ទើបដឹងថាខ្លោចចិត្តប៉ុណ្ណា... ឬ អាចទាក់ទងតាមរយ:លេខទូរស័ទ្ទ 0966857060 0972988937 ខ្ញបាទសង្ឃឹមថាពុកម៉ែបងប្អូននិងមេត្តាជួយគាត់ដោយក្តីអាណិត ។"
ដូច្នេះសូមពុកម៉ែបងប្អូនមេត្តាជួយសង្គ្រោះគាត់ផង និង Share ចែកចាយបន្ត ដើម្បីស្វែងរកសប្បុរសធម៍ដែលអាចជួយគាត់បាន វាសនាយើង វាសនាគេ មើលមិនឃើញ ។






