
ដោយយោងតាមប្រភពពីលោកពូ Huy Bunleng បានរៀបរាប់ពី កុមារម្នាក់ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរារណ៍ ថា ÷ "
ក្រុងព្រះសីហនុ- សូមចូលរួមរំលែកទុក្ខនិងសោកស្តាយចំពោះក្មេងប្រុសសិស្សថ្នាក់ទី6A សាលាឡាយហ៍ ឈ្មោះភក្ត្រ័ រតនៈឈួយអាយុ11ឆ្នាំដែលស្លាប់បាត់បង់ជិវិតដោយគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញ23.11.2016 ក្នុងពេលជិះម៉ូតូជាមួយបងស្រី ប្រញាប់ទៅសាលារៀនដេីម្បីមេីលពិន្ទុប្រឡងក្នុងថ្នាក់រៀន ប៉ុន្តែគួរអោយស្តាយក្មេងប្រុសម្នាក់នេះបានលាចាកលោកនេះទៅហេីយ ដោយមិនទាន់បានដឹងនិងឃេីញពីលទ្ធផលដែលខ្លួនខំប្រឹងសរសេរប្រឡងនៅសាលានោះនៅឡេីយ។
សូមវិញ្ញាណក្ខន្ធ័ក្មួយប្រុសទៅកាន់សុគតិភពនិងសុំចូលរួមប្រុងប្រយត្ន័ទាំងអស់គ្នារាល់ពេលបេីកបរ៕"



