Sponsor

បងប្អូនប្រិយមិត្តអ្នកលេងហ្វេសប៊ុក ប្រហែលជាបានជ្រាបច្បាស់ហើយទាក់ទងនឹង​ឪពុក​របស់​ក្មេង​ស្ទាវ​ដែល​មាន​ទំនាស់​ជាមួយ​ឧត្តមសេនីយ៍​ផ្កាយ​៣ ដែលលោកឪពុកម្នាក់នេះបង្ហាញនូវការស្រលាញ់ចំពោះកូន រហូតដល់ថ្នាក់យកអាយុជីវិតខ្លួនឯងមកបញ្ចេញជាសាធារណៈ។

ទាក់ទងនឹងការស្រលាញ់នេះ ប្រិយមិត្តប្រហែលជាមិនទាន់ជ្រាបថាការស្រលាញ់របស់ លោកវេជ្ជបណ្ឌិតរូបនេះ មានតាំងពីពេលណាមកទេ ដែលលោកបានបង្ហាញជាសាធារណៈបែបនេះ ដូចច្នេះយើងខ្ញុំដែលជាក្រុមការងារសូមលើកយកមកបង្ហាញប្រិយមិត្ត ដែលលោកបានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ កាលពី ថ្ងៃទី១៤ ឧសភា ២០១៦ មកម៉្លេះ ជាក់ស្ដែងគឺ មុនមានរឿងកក្រើកនេះ។

ថ្ងៃនេះសំរាកទៅលេងកូនប្រុសនឹងយកសំភារះមួយចំនួនតូចជូនលោកកូន(នឹកកូន អាណិតកូនណាស់)

ហើយប្រិយមិត្តចង់ដឹងទេថា តារាហ្វេសប៊ុក(Sandra Romdul)ដែលយើងតែងតែលើកយករឿងរ៉ាវរបស់គាត់មកចុះផ្សាយនោះ និយាយអ្វីខ្លះបន្ទាប់ពីចែករំលែក ក្ដីស្រលាញ់របស់លោកវេជ្ជបណ្ឌិតខាងលើ? តោះសូមអានខ្លឹមសារទាំងអស់គ្នា ៖

មនុស្សជាច្រើននិយាយថា លោកពូជាស្តេចDrama តែខ្ញុំអាចយល់ពីអារម្មណ៍លោកពូច្បាស់ ! ខ្ញុំជឿថា ក្តីស្រលាញ់ដែលលោកពូមានចំពោះកូន គឺពិតជាធំធេងណាស់ ប៉ុន្តែពេលខ្លះ ការស្រលាញ់របស់លោកពូ អាចផ្តល់ជាភាពអវិជ្ជមាន និងទុក្ខទោស ចំពោះកូនលោកពូទៅវិញទេ។ បើលោកពូស្រលាញ់គេមែន សូមលោកពូកុំគិតច្រើនពេក បណ្តោយឲ្យច្បាប់អប់រំគេវិញទៅ ដើម្បីឲ្យគេចេះកែប្រែខ្លួនឡើងវិញ ! ថ្ងៃទៅមុខទៅ ក៏លោកពូមិនអាចនៅចាំជួយគេរហូតដែរ បើលោកពូនៅតែការពារគេ គេនឹងមិនចេះភ្ញាក់រលឹកនោះទេ ហើយចុងក្រោយ គេនឹងដើរទៅកាន់ផ្លូវខុស កាន់តែឆ្ងាយ ពេលដែលអត់ពីលោកពូទៅ។ ការបង្រៀនកូន ឲ្យក្លាយជាបុគ្គលល្អម្នាក់ក្នុងសង្គម ទើបជាក្តីស្រលាញ់ពិតប្រាកដចំពោះកូន មិនមែនការការពារកូន ពីទង្វើខុសឆ្គងរបស់គេនោះទេ។ សូមលោកពូ បន្តដើរទៅមុខ ដើម្បីសាងអំពើល្អតទៅទៀត ថ្ងៃក្រោយទៅ អំពើល្អនោះ នឹងត្រលប់មកជួយកូនលោកពូ ឲ្យក្លាយជាពលរដ្ឋល្អវិញ។ ដោយក្តីគោរព ពីក្មួយ Drama Queen ❤

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor