
រូបភាព ១ សន្លឹកនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនៅក្នុងស្រុកមានការចាប់អារម្មណ៏យ៉ាងខ្លាំង រហូតដល់អ្នកខ្លះបានសម្ដែងមតិ យោបល់ ខុសៗគ្នាទៀតផង។ តាមព័ត៌មានពីបណ្ដាញសង្គមថា កុមារីម្នាក់នេះ រស់បៅភូមិ គន្ធា ឃំុ តាលោ ស្រុក បាកាន ខេត្តពោធិសាត់ ។
ពិតជាអស្ចារ្យណាស់បើទោះជាក្រោយភ្លៀងមេឃស្រឡះ តែផ្លូវ បែកភក់ រអិល យ៉ាងណាក៏ដោយ ក៏កុមារី ដ៏ស្រស់ស្អាតម្នាក់នេះ មិនធញ់ទ្រាន់និងផ្លូវឡើយ។
នាងតូចព្យាយាមធ្វើដំំណើរជាមួយកូនកង់សំណព្វចិត្តទៅសាលារៀនឲ្យខានតែបាន បើទោះពេលខ្លះត្រូវចុះបណ្ដើរកង់ក៏ដោយ ។ ការលំបាករបស់ក្មួយនៅពេលនេះ និងនាំឲ្យក្មួយជួបអនាគតដ៏ភ្លឺស្វាងនៅថ្ងៃអនាគត៕ ប្រភពពី ៖ ហ្វេសប៊ុក
ផ្ដល់សិទ្ធិដោយ៖VD7News.com
