Sponsor

ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Voleak Jessica បានប្រកាសថាខ្លួនពុំទាន់ទទួលបានយុត្តិធម៍នៅឡើយទេក្រោយពីឪពុកស្លាប់យ៉ាងអាណោចអាធ័មជិត៥ខែមកហើយ ដោយសារតែ ឡានឡើងចំណោតមិនរួច ហើយរអិលមកសង្កត់លើឡានឪពុកគាត់រហូតដល់ស្លាប់ ។ គណនីខាងលើបានរៀបរាប់ថា ÷

"ជួយshareផង! ជួបលើគ្រួសារខ្លួនឯងផ្ទាល់ ទើបដឹងថាតុលាការ និងប៉ូលីសអយុត្តិធម៌! ឡានបង្ករហេតុដឹកថ្មរាប់សិបតោននៅលើផ្លូវជាតិលេខ៤ ឡើងចំណោតយាយម៉ៅមិនរួច រអិលថយក្រោយមកបុកនិងកិនពីលើឡានប៉ាខ្ញុំហើយចាក់ថ្មសង្កត់ពីលើ ធ្វើអោយប៉ាខ្ញុំស្លាប់យ៉ាងអាណោចអាធម្ម។ មកដល់ពេលនេះជិត៥ខែហើយដែលមិនទាន់ទទួលបានយុត្តិធម៌។ ប៉ូលីសខេត្តកំពង់ស្ពឺក៏ព្យាយាមលាក់បាំងក្រុមហ៊ុនដែលជាម្ចាស់ឡានដឹកថ្មរាប់សិបតោននោះ រីឯតុលាការក៏កំពុងតែស្ងាត់ដូចគេយកដុល្លារចុកក្នុងមាត់។ តើយើងត្រូវពឹងអ្នកណាអោយមកផ្តល់យុត្តិធម៌អោយយើង?"ឮ

សូមមេត្តាជួយស៊ែរផង!!!

ទាក់ទងនឹងករណីខាងលើនេះ យើងខ្ញុំរង់ចាំការស្រាយបំភ្លឺពីខាងនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺជានិច្ច៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor