
គណនីហ្វេសប៊ុក Tea Kimchhe បានប្រកាសរកបងប្រុសឈ្មោះ អ៊ួង សារិទ្ធ (រូបថតឆ្នំា១៩៩៨) ត្រូវជាបងធ៏។ គាត់បានរៀបរាប់ថា ៖ ខ្ញុំជួបគាត់ចុងក្រោយបង្អស់គឺនៅឆ្នំា២០០៦ ពេលនោះខ្ញុំបានជូនប្រាក់គាត់ $៥០០ផងកាលនោះគាត់នៅធ្វេីចំការនៅខេត្តបរប៉ៃលិន បេីសិនមិត្តតាមហ្វេសប៊ុគ, ឫក្មួយៗបានឃេីញសូមទាក់ទងមកខ្ញុំតាមរយះហ្វេសប៊ុគឫតាមអុីមែល longktea@yahoo.com
គាត់បានបន្តថា ៖ បង អ៊ួង សារិទ្ធ ធ្លាប់ជួយយកអាសារខ្ញុំកាលសម័យបដិវត្ត, នៅជំនាន់នោះខ្ញុំឈ្មោះ ឡុង ឆែម ជាអ្នកឡេីងត្នោតនៅភូមិ អូរឃ្ជាយ ឃុំអូដំបង តំបន់៣ បាត់ដំបង។ ខ្ញុំបាទសូមអរគុណទុកជាមុន
សូមបងប្អូនមេត្តាជួយចែកចាយបន្តផង ដើម្បីឲ្យបង អ៊ួង សារិទ្ធ បានឃើញផង៕

