
លោកតា អ៊ុំ សាមិត្ត ជាសាស្រ្តាចារ្យ មួយរូបចំនោម សាស្ត្រាចារ្យទាំងអស់១៧រូបផ្នែកល្ខោនបាសាក់ តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោក កំពុងតែដេកនៅលើគ្រែអ្នកជំងឺ ។
នេះបើយោងតាមប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Om Nimoun បានរៀបរាប់ថា ÷
"គាត់ជាប្តី ជាឪពុក ជាបង ជាជីតាដ៏ល្អ និងជាសិល្បះករជើងចាស់មួយរូបដែលព្រះមហាាក្សត្រប្រោសព្រះរាជទានបរមងារជា នាដភក្តីនិម្មិត អ៊ុំ សាមិត្ត ង មរតកមនុស្សរស់ផ្នែកល្ខោនបាសាក់ ក្នុងចំនោមសាស្រ្តាចារ្យ១៧រូប ។ គាត់មានជំងឺជាយូរឆ្នាំណាស់មកហើយ តែពេលនេះជំងឺរបស់គាត់មានសភាពធ្ងន់ធ្ងររហូតដល់សម្រាកព្យាបាលនៅមន្ទីពេទ្យ ដែលត្រូវចំណាយថវិការច្រើនក្នុងការព្យាបាល។ សូមជួយshareបន្តជួយលោកពុកខ្ញុំផង"



