Sponsor

អាចរកបានបុរសម្នាក់ដែលស្រលាញ់យើង មានការងារល្អខ្ពង់ខ្ពស់ អាចមើលថែយើងបានទៅថ្ងៃមុខ វាគឺជាជោគជ័យដ៏ធំមួយ !

ប្រុសខ្លះស្អាតតែប្រាណ សាច់សដូចចាន តែមាយាទមិនបាន ដើរបោកស្រីស្រី ទៅយកធ្វើប្តី នាំតែរងកម្មធ្វើអ្វី? ហើយប្រុសៗខ្លះវិញ ចូលចិត្តតែវាយតម្លៃគេ ថាគេមើលឃើញតែលុយ រឺមួយមិនចង់ឲ្យគេយកប្តីជាអ្នកមានទេ? ឲ្យតែគេយកប្តីជាអ្នកមាន ដឹងតែគេមុខលុយចឹងហ្មងហី?

ចឹងចាំពេលអ្នកមានកូន ចាំអ្នកឲ្យកូនអ្នក ទៅយកប្តី ដែលដើរប៉ោឡែប្រមឹក និងអត់ការងារធ្វើទៅណា ដាច់ខាតកុំយកប្តីជាអ្នកមានឲ្យសោះ កុំឲ្យគេថាមុខលុយ 🤗🤗🤗 ខ្ញុំមើលឃើញថា មុខគាត់មិនសូវស្អាតដូច Maddoxមែន តែក៏មិនមែនមុខដូចមនុស្សភពផ្កាយដែរ។ មុខប៉ុណ្ណឹងចាត់ទុកថាល្មម ដូចមនុស្សទូទៅ !

ហើយបើទោះជាមុខគាត់ជាមនុស្សភពផ្កាយ ក៏គ្មានអីត្រូវរិះគន់គេដែរ ព្រោះយកប្តីមកធ្វើជាមេគ្រួសារ មិនមែនយកមកតាំងបង្អួតរាងលើតុ ដើម្បីឲ្យស្រីផ្សេងទាក់ទេ ណាមួយគេយកប្តីខ្លួនគេទេ មកមែនយកមកឲ្យក្រាបផ្ទឹមជាមួយអ្នកឡើយ ☻☻☻ មនុស្សមួយចំនួន ចូលចិត្តនិយាយថា រូបសម្បត្តិមិនសំខាន់ ប៉ុន្តែឲ្យតែឃើញគេមិនសូវស្អាតអី តាំងរិះគន់គេភ្លាម។ ស្អប់ណាស់ពីណាចូលចិត្តមើលងាយ រូបរាងគេចឹង ! ដឹងទេ?

លើលោកនេះ អ្នកណាក៏ចង់កើតមកស្អាតដែរ តែវាមិនអាចទៅរួច។ ប្រសិនបើអ្នកបានកើតមកស្អាត ចាត់ទុកថាជាសំណាងមួយហើយ ដូច្នេះសូមរស់នៅឲ្យសប្បាយចុះ ចូរអ្នកកុំរមាស់ ដើរមើលងាយរូបរាងអ្នកដទៃអី ប្រយ័ត្នជាតិក្រោយ កើតជាក្របីឃ្លៀច ត្រូវគេថតរូប យកទៅបិតដបទឹកស៊ីអីវទៅ ពេលនោះពួកមនុស្សនឹងសើចអ្នកវិញ រហូតដល់រយះមាត់ 🙄🙄🙄

សូមអរគុណ សូមចូលគេង 😂😂😂👏👏👏

ប្រភព Sandra Romdul

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor