មនុស្សយើងគ្រប់រូបសុទ្ធសឹងតែមានឪពុកម្តាយទាំងអស់ ហើយគ្រប់ឪពុកម្តាយ ក៍ សុទ្ធសឹងតែស្រលាញ់កូន និង ហ៊ានលះបង់គ្រប់យ៉ាង ដើម្បីឲ្យកូន សិក្សាបន្តទៅមុខរហូតដល់បានការងារដ៍ប្រសើរសម្រាប់ជីវិត ។
ជាក់ស្តែងមានប្រភពគណនីមួយបានរៀបរាប់ថា ÷
" ទឹកភ្នែកស្ទើរស្រក់ទៅហើយ នៅពេលដែលបានឃើញអ្នកម្តាយ តស៊ូលំបាក អត់ធន់និងភាពងាយហត់ទាំងយប់ទាំងថ្ងៃ ។ ព្រះអើយកូនរំជួលចិត្តណាស់ពេលឃើញអ្នកម្តាយក្រាលកន្ទេល លក់នំកូនក្មេងទាំងកណ្តាលយប់ ម៉ែមិនដែលគិតថាខ្មាស់គេម្តងណាឡើយឲ្យតែកូនបានរៀនមានចំនេះដឹង តែថ្ងៃនេះកូនបានទទួលហើយនូវសេច់ក្តី លំបាករបស់ម៉ែ ទោះកូនត្រឹមគ្រូបង្រៀន តែជាមោទនភាពម៉ែខ្លាំងណាស់ កូននឹងខំឲ្យដល់ទីបំផុត ដើម្បីសងគុណម៉ែ ........កូនស្រលាញ់ម៉ែ...!!!!"

