Sponsor

ក្រោយមានព័ត៌មានទម្លាយថាយ៉ាងព្រោងព្រាតថា ពេជ្រ អាវី​ហ្សា​ ដាច់​ចិត្ត​ទម្លាយ​ថា​ប្អូន​ថ្លៃ​ឧកញ៉ា​ទ្រី ភាព​ ស្ទាក់​វាយ​នាង​​ដល់​ក្លឹប ខណ:នោះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៍បានបង្ហោះសារជាច្រើនផងដែរ និយាយអំពីស្នេហារបស់ ពេជ្រ អាវីហ្សា ÷

"កាលនោះគឺជាពេលដែលអូនកំពុងអង្វរបងអោយជួយដាក់ពាក្យបណ្តឹង. តែបងមិនជឿអូន ហើយខំជួយសំរួលអារម្មណ៍អូនអោយត្រូវគ្នាវិញ កុំឈ្លោះគ្នា កុំបែកគ្នា. កាលនោះបងចាំពាក្យអូននិយាយប្រាប់បងថា បើមុីស្លាប់ទៅ គឺមានតែគេម្នាក់នោះដែលធ្វើអោយអូនស្លាប់. បងពិតជាមានវិប្បដិសារីណាស់ដែលមិនជឿអូន ការពិតអូនបានរៀបរាប់ទុក្ខសោករបស់អូនមកបង តែបងមិនហ៊ានលូកដៃរឿងផ្ទៃក្នុងស្នេហាគេ បងបានត្រឹមតែស្តាប់និងជួយលួងលោមលើកទឹកចិត្តអោយត្រូវគ្នាវិញ តែទីបំផុត កែវដែលបែកគឺវារិតតែខ្ទេច សូមទេវតាតាមជួយថែរក្សាអូនកុំអោយមានគ្រោះថ្នាក់ដល់ជីវិតអោយសោះ"

សារផ្សេងទៀត ៖

បើអូនអាវីសាមានគ្រោះថ្នាក់ដល់ជីវិត គឺយើងដឹងថាជាអ្នកណា តាមពិតខ្ញុំមិនគួរផុសពាក្យនេះទេ តែខ្ញុំចង់រក្សាជីវិតក្មេងស្រីម្នាក់ដែលស្ថិតក្នុងក្រញាំខ្លានៅឡើយ គឺគាត់កំពុងនៅក្នងកណ្តាប់ដៃគេ គឺនៅក្រុងព្រះសីហនុ រួមទាំងឪពុកអូនអាវីសា

ផ្សេងទៀត ៖ 

ក្នុងនាមបុរសជាឪពុកដែលមានឋានះតូចទាប ត្រូវឈរមើលមនុស្សប្រុសដែលត្រូវជាសង្សារកូនស្រីរបស់គាត់បានវាយកូនស្រីខ្លួនដោយមិនហ៊ានតតាំង បានត្រឹមតែឃាត់ដោយប្រយោលព្រោះខ្លាចអំណាចគេ តើឈឺចាប់និងខ្លោចផ្សារប៉ុណ្ណា ? តាមដឹងព័តមានគួរយកជាការ គឹខាងប្រុសវាយប្រតាយប្រតប់ក្នុងឡាន ហើយឪពុកអាវីសាបានត្រឹមតែឈរយំនិងឃាត់ តែគ្មានអ្នកស្តាប់. បើជាការពិតមែនគឺឈឺហួសថ្លែង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor